Connect with us
កំសាន្ត1 month ago

អ្នក​និយម​គ្រឿង​សមុទ្រ ​គួរ​ដឹង​ថា គ្រំ និង​អយស្ទ័រ ​អាច​ស្រូប​វត្ថុ​បំផ្លាញ​បរិស្ថាន​..!

ក្រុងប៉ារីស៖ អ្នកនិយមគ្រឿងសមុទ្រ ដែលឆ្ងាញ់គ្រំចំពុះទាចំពោះរសជាតិ និងសាច់ដ៏ស្វិតណែន ប្រហែលអត់ដឹងនូវលទ្ធភាពដែលពួកវាប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានទឹក។គ្រំចំពុះទាជាម៉ាស៊ីនបូមធូលីសមុទ្រ ដោយវាស្រូបរុក្ខជាតិអណ្ដែតលើទឹកដើម្បីចិញ្ចឹមជីវិត រួមទាំងកម្ទេចប្លាស្ទិក ថ្នាំសម្លាប់សត្វល្អិត និងរបស់របរបំពុលបរិស្ថានដទៃទៀត។ថ្ងៃណាមួយ វាក៏អាចត្រូវបានដាក់ឲ្យធ្វើការសម្អាតផ្ទៃទឹកផងដែរ។ ជីវវិទូសមុទ្រ Leila Meistertzheim បាននិយាយថា៖ «គ្រំពូកែចម្រោះទឹកក្នុងពិភពបាតសមុទ្រ ដោយវាអាចចម្រោះទឹកដល់ ២៥ លីត្រក្នុងមួយថ្ងៃ»។ ពេលពួកវាស្រូប និងចម្រោះទឹកតាមប្លោកខ្យល់របស់វាដើម្បីប្រើជាចំណី...