គាំទ្រ លោក គួច ចំរើន​៖ ល្បែង​អន​ឡាញ​តាម​កាស៊ីណូ​ទាំង​៧៣ នៅ​ព្រះសីហនុ ត្រូវ​បិទ​ទាំងអស់

ព័ត៌មាន និងសន្តិសុខសង្គម

លោក គួច ចំរើន បញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​ខេត្ត​ព្រះសីហនុ​មាន​កាស៊ី​៧៣​កន្លែង ហើយ​នៅ​រយៈពេល​មុននេះ ម្ចាស់​កាស៊ីណូ​សម្រេច​បិទ​ល្បែង​អន​ឡាញ​ដោយ​ខ្លួនឯង​២៧​កន្លែង នៅសល់​ជាង​៣០​កន្លែង​ទៀត គឺ​គេ​បាន​ចូលរួម​ប្រជុំ​ណែនាំ ហើយ​ម្ចាស់​កាស៊ីណូ​ក៏​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ រួមទាំង​ចេញ​លិខិត​ជូនដំណឹង​ផងដែរ​។ មកដល់​ថ្ងៃនេះ ម្ចាស់​កាស៊ីណូ​ទាំងអស់ បាន​បិទ​ល្បែង​អន​ឡាញ​តាម​ពេល​កំណត់​ហើយ​»​។ លោក បន្តថា នៅ​ថ្ងៃទី​១ ខែមករា​នេះ កម្លាំង​សមត្ថកិច្ច ចាប់ផ្តើម​ចុះ​ត្រួតពិនិត្យ​លើ​ករណីនេះ​បន្ថែម​នៅតាម​កាស៊ីណូ​។ ​លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​អំឡុងពេល​ចុងក្រោយ​នៃ​ការបិទ​ល្បែង​អន​ឡាញ​តាម​កាស៊ីណូ​នេះ មាន​ជនជាតិ​ចិន​ពី​៣០​ទៅ​៤០ ភាគរយ​បាន​ចាក​ចេញពី​កម្ពុជា តែ​ជាមួយគ្នានេះ ក៏មាន​ជនជាតិ​ចិន​ចូលមក​កម្ពុជា​វិញ ប្រហាក់ប្រហែលគ្នា​ដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ហាម​មិន​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​។ សារាចរ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖«​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង​និង ក្រៅប្រទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​»​។​​ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​វិធានការ​តឹងរឹង​ក្នុង​ការបិទ និង​បង្ក្រាប​កាស៊ីណូ​អន​ឡាញ​នេះ វា​បានធ្វើឱ្យ​ជនជាតិ​ចិន​ចាក​ចេញពី​កម្ពុជា ជា​បន្តបន្ទាប់ ។ ក្នុងនោះ​មាន​ជនជាតិ​ចិន​ប្រហែល​៦​ពាន់​នាក់​ចាកចេញ ខណៈ​ជនជាតិ​៥​ពាន់​នាក់​មកកាន់​កម្ពុជា​។ ​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មកដល់​ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនល្មើស​ជ​ន​ជាតិចិន​ប្រមាណ ២,៧០០​នាក់ ចេញពី​កម្ពុជា​៕ប្រភព៖thmeythmey

Leave a Reply

Your email address will not be published. Required fields are marked *