Connect with us

កីឡា

នាំ ២០២០ គង់ សំបូរ ដាក់​គោលដៅ​យក​ខ្សែក្រវាត់​ពីស​ង្វៀន ONE….!

Published

on

ការតាំង​ចិត្ត​របស់ គង់ សំបូរ នៅ​ឆ្នាំ ២០២០៖ ​កីឡាករ​ដែល​ជំនាញ​ទាត់​ជើងឆ្វេង គង់ សំបូរ បាន​បង្ហើប​បែបនេះ​៖«​នៅ​ឆ្នាំ ២០២០ ខ្ញុំ​ដាក់​គោលដៅ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​មុន ព្រោះ​ខ្ញុំ​ដឹងថា​មានកម្ម​វិធី​ប្រកួត​ដ៏​ធំ​។ ខ្ញុំ​នឹង​សុំ​គ្រូ​ចាប់​ឲ្យ​គូប្រកួត​ឲ្យ​បាន​ច្រើន ព្រោះ​ការប្រកួត​ច្រើន​ធ្វើ​ឲ្យ​រហ័សរហួន ហើយ​មួយវិញទៀត ខ្ញុំ​ក៏បាន​ឮដំណឹង​ទៀតថា ខ្ញុំ​នឹង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ដើមឆ្នាំ ២០២០ ។ ខ្ញុំ​ដាក់​គោលដៅ​យក​ខ្សែក្រវាត់ និង ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ហើយក៏​ចង់​ឲ្យ​សង្វៀន ONE Championship មើលឃើញ​ខ្ញុំ​ម្ដងទៀត​ដែរ​»​។
​កីឡាករ​វ័យ ២៣ ឆ្នាំ​ដែល​ប្រកួត​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចិន Zhang Chenlong នៅ​សង្វៀន ONE កាល​ខែ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បុរី បាន​រៀបរាប់​ទៀតថា ឆ្នាំ ២០១៩ ជិត​ផុត​ទៅហើយ ហើយក៏​បន្សល់ទុក​ការឈឺចាប់ និង រឿង​ល្អៗ​ជាច្រើន​ដែរ​។ ដូច្នេះ​ឆ្នាំ ២០២០ ដែល​ខិតជិត​ចូលមក​ដល់​ជា​ឆ្នាំ​ថ្មី​មួយ​សម្រាប់ សំបូរ រួមទាំង​ការតាំង​ចិត្ត​ថ្មី ជាពិសេស​រូបគេ​ប៉ង​ដណ្ដើមយក​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥ ឲ្យ​ខាងតែបាន​។ កូនសិស្ស​របស់លោក ជា រិ​ទ្ធ សង្កត់ធ្ងន់ថា​៖«​ឆ្នាំ​២០២០ ខ្ញុំ​ចង់បាន​ខ្សែក្រវាត់​តាមតែ​អាចធ្វើ​ទៅបាន ហើយ​បើ​មិនបាន​ច្រើន​ក៏​ដាច់ខាត​ត្រូវតែ​បាន​ខ្សែក្រវាត់​មួយ​យ៉ាងតិច​»​។

​សម្រង់​សម្ដី​គ្រូបង្វឹក​៖ ​លោក ជា រិ​ទ្ធ គ្រូបង្វឹក​របស់ គង់ សំបូរ បាន​ថ្លែង​អំពី​ការរួមចំណែក​ដាក់​គោលដៅ​ឲ្យ​កូនសិស្ស​ថា ៖«​បាទ​ហ្នឹងហើយ​បង​! ឆ្នាំ​ថ្មី​ខាងមុខ​ខ្ញុំ​បានដាក់ សំបូរ​ទៅ​ប្រកួត​យកពាន​នៅ​ប៉ុស្តិ៍​លេខ​៥​។ ក្នុងនោះ​ក៏មាន​ការប្រកួត​ខ្សែក្រវាត់​ផ្សេងទៀត​ដែរ ហើយ​ជាពិសេស​ខ្ញុំ​ចង់​ឲ្យ សំបូរ ប្រកួត Kickboxing បើសិនជា​អាច​កើតឡើង​»​។​
​លោក ជា រិ​ទ្ធ គូសបញ្ជាក់ថា​៖«​បើ​ប្រកួត​នៅ​ថៃ ខ្ញុំ​ចង់​ឲ្យ សំបូរ ប្រកួត​តែ ៥ ដង​អី​ទេ​នៅ​ឆ្នាំ​ខាងមុខ ព្រោះ​យើង​ត្រូវ​សម្រិតសម្រាំង​បន្តិច មិនមែន​ចេះតែ​ទៅ​ប្រកួត​ប៉ាតណាប៉ាតណី​ទេ ព្រោះ​សង្វៀន​ខ្លះ​ក៏​អត់​មាន​គុណភាព​ដែរ​»​។ ​ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រូបនេះ​បាន​រៀបរាប់​ទៀតថា បើសិនជា​សង្វៀន​មើលទៅ​រាង​យ៉ាប់ គឺ លោក​មិន​ឲ្យ​កូនសិស្ស​ទៅ​ប្រកួត​នោះឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន លោក​មើលឃើញថា ទីផ្សារ​ប្រកួត​នៅ​ម៉ាឡេស៊ី ក៏​ខ្លាំង​ដែរ​សម្រាប់​កីឡាករ​ខ្មែរ ដូច្នេះ​លោក​ទំនង​ចង់​ឲ្យ​កូនសិស្ស ឬ កីឡាករ​ខ្មែរ​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​ច្រើនជាង​។ លោក ជា រិ​ទ្ធ មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ផ្នែក​ក្បាច់គុន​នោះទេ ប៉ុន្តែ ថែមទាំង​បណ្ដុះបណ្ដាល​ផ្នែក​ស្មារតី​រឹងមាំ​ដល់​កូនសិស្ស​ទៀតផង ពោល​ឡើង​ប្រកួត បើ​ចាញ់ គឺ ចាញ់​ឲ្យ​ល្អមើល​។ ពាក្យ​មួយទៀត​ដែល​លោក​បាន​ប្រាប់​ដល់​សិស្ស ជារឿយៗ​គឺ «​ទឹកចិត្ត​កីឡាករ​ដាច់ខាត​ត្រូវ​ហ៊ាន​ប្ដូរ មិនមែន​វ៉ៃ​លំៗ​នោះឡើយ​»​។
​គួរ​រំលឹក​ផងដែរ​ថា​មួយរយៈ​ចុងក្រោយ​នេះ គង់ សំបូរ បាន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជាច្រើន​ដូចជា​សង្វៀន Super Champ ប្រទេស​ថៃ​, សង្វៀន Thai Fight និង ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship ជាដើម​។ បន្ទាប់ពី​ចាញ់​ពិន្ទុ​កីឡាករ​ចិន Zhang Chenlong កាល​ខែ កុម្ភៈ នៅ​សង្វៀន ONE Championship សំបូរ បាន​ព្យាយាម​ហ្វឹកហាត់​យ៉ាង​ល្អប្រសើរ និង បំពេញ​ចន្លោះ​ខ្វះខាត​បាន​មួយផ្នែកធំ ហើយក៏​បន្ត​អភិវឌ្ឍ​ខ្លួន​បន្ថែមទៀត​ដើម្បី​ឈានទៅរក​ជោគជ័យ​ឆ្នាំ ២០២០​។
កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង ONE Super App៕

thmeythmey

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

កំសាន្ត1 day ago

ស៊ូ​ ​ស៊ីរី​កា​ ​បញ្ចេញ​រូប​កាលពី​អាយុ​ ​១០​ ​ឆ្នាំ​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់​ព្រើត…!

កំសាន្ត2 days ago

Anastasiya Knyazeva ត្រូវ​បាន​ជាប់​ងារ​ថា​ជា ក្មេង​ស្រី​ដែល​ស្រស់​ស្អាត​ជាង​គេ​បំផុត​លើ​ពិភពលោក កាល​ពី​ឆ្នាំ ២០១៧

កំសាន្ត2 days ago

ស្លៀកពាក់សាមញ្ញៗ ផាត់មុខតិចៗ ក៏ សុខ ស្រីនាង នៅតែស្អាត និង គួរឲ្យស្រលាញ់….!

ព័ត៌មាន និងសន្តិសុខសង្គម2 days ago

ហេតុផលខ្មែរខ្លះ​ប្រឹង​ធ្វើ​ចិន​…!

កំសាន្ត2 days ago

ចង់ Surprise Birthday ប៉ុន្មានដងទៅ តែម្ដងនេះ Mark លេងម៉ាកប់តែម្ដង….!

កំសាន្ត2 days ago

អុចធូប​សែនចូលឆ្នាំចិន ​ឆេះ​រាលដាល​ដល់​ផ្ទះ​អស់​២​ខ្នង​…!

ព័ត៌មាន និងសន្តិសុខសង្គម2 days ago

ចូលរួមអបអរ! ទើបរៀបការបាន១ខែ ពេលនេះ ប៉ែន ចំរ៉ុង ក្លាយជាប៉ាគេហើយ (មានវីដេអូ)…!

កំសាន្ត2 days ago

អបអរសាទរផង! ទីបំផុតឌីជេ ណាណា មានផ្ទៃពោះហើយ ក្រោយរៀបអាពាហ៍ពិពាហ៍បាន១ឆ្នាំ ហើយឆ្លៀត Surprise ស្វាមីឡើងហូរទឹកភ្នែកទៀត! (មានវីដេអូ)!!

កំសាន្ត2 days ago

«​គ្រាន់តែ​លើក​លេខ​នេះ​ភ្លាម លុយ​ក្នុង​កុង​កាត់​អស់រលីង​», អាជ្ញាធរ​ថា​ជាការ​បំភ័យ​ប៉ុណ្ណោះ​…!

ព័ត៌មាន និងសន្តិសុខសង្គម2 days ago

សមត្ថកិច្ចថាការមិនទាន់រកឃើញអ្នកវាយអតីតមន្ត្រីCNRPបាននៅឡើយ​ព្រោះខ្វះព័ត៌មាន….!

ព័ត៌មាន និងសន្តិសុខសង្គម4 weeks ago

គាំទ្រ លោក គួច ចំរើន​៖ ល្បែង​អន​ឡាញ​តាម​កាស៊ីណូ​ទាំង​៧៣ នៅ​ព្រះសីហនុ ត្រូវ​បិទ​ទាំងអស់

កំសាន្ត2 days ago

គ្រួសារសពនៅមិនទាន់ទទួលបាន យុត្តិធម៌ ប្រកាសអោយបងប្អូនជួយស៊ែរផង ប្អូនស្រីបាត់បង់ជីវិតមួយទាំងមូល…!

ព័ត៌មាន និងសន្តិសុខសង្គម3 weeks ago

ខ្ញុំបាទ ដួងវីរៈសិទ្ធ សូមសំណូមពរដល់ជនជាតិខ្មែរទាំងមូលដែលស្នេហាបទចម្រៀង អធិរាជសម្លេងមាស ស៊ីនស៊ីសាមុត សូមមេត្តាជួយឧបត្ថមនិងចូលរួមរំលែកទុក្ខដល់ស្ត្រីមេម៉ាយកូន៣ដែលមាន ឈាមជ័រជាត្រកូលរបស់អធិរាជសម្លេងមាស ស៊ីនស៊ីសាមុត ចុងក្រោយផង….!

កំសាន្ត3 weeks ago

អាណិតសុខពិសីណាស់! សត្វឆ្កែជាទីស្រលាញ់របស់នាងបាត់បង់ជីវិត នាងយំពេញមួយថ្ងៃហើយ…!

ព័ត៌មាន និងសន្តិសុខសង្គម3 weeks ago

កោតសរសើរ! ក្រោយភ្លើងឆាបឆេះព្រៃ នៅអូស្ត្រាលី ក្រុមBlackPink នាំគ្នាបរិច្ចាគជាទឹកប្រាក់ចំនួន…!!!

កំសាន្ត3 weeks ago

(ប្តីបែក) ជាបទថ្មីរបស់ ខេម ច្រៀងទួញអង្វរប្រពន្ធអោយត្រលប់មកវិញ សុំឪកាសកែ ឡើងកំសត់ ថែមទាំងមានអត្ថន័យសម្រាប់ប្តីខូចៗ…!(video)

កំសាន្ត3 weeks ago

ទៅលេងសមុទ្រលើកនេះ ប៉ាច គីមមួយ ស៊ីអារម្មណ៍លើសមុន…!

កំសាន្ត4 weeks ago

ពិតជាប្លែកហើយស្រស់ស្អាតខ្លាំង នៅពេលយ៉ាយ៉ាស្លៀកឈុតកូនក្រមុំបែបនេះ…!

កំសាន្ត4 weeks ago

Weir​ ​និង​ ​Bella​ កំពុងតែធ្វើអោយអ្នកគាំទ្រខ្លួន ភ្ញាក់ផ្អើល រូបជាច្រើនសន្លឹក ស្អាតៗ ដូចថតPre-wedding

កំសាន្ត4 weeks ago

គេមានគូរចឹង! Ken និង Esther ទៅលេងសមុទ្រយ៉ាងរ៉ូមែនទិក…!