ពរពោះជិតគ្រប់ខែ! នី រតនា នាំភរិយាថតរូប ជាមួយកូនក្នុងផ្ទៃ យ៉ាងមានក្តីសុខ​ ​ក្នុងថ្ងៃ…!

កំសាន្ត

ពរពោះជិតគ្រប់ខែ! នី រតនា នាំភរិយាថតរូប ជាមួយកូនក្នុងផ្ទៃ យ៉ាងមានក្តីសុខ​ ​ក្នុងថ្ងៃ…!

ក្រោយរៀបការរួចរយៈពេលប៉ុន្មានឆ្នាំមកនេះ លោកក៏ទទួលបាននូវកាដូពិសេសគឺកូនក្នុងផ្ទៃភរិយា ដែលត្រៀមនឹងសម្រាលនៅក្នុងពេលឆាប់ៗនេះ ជាមួយនឹងការថ្នាក់ថមថែពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលយ៉ាងខ្លាំង។ ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសរបស់ភរិយាលោក ថ្ងៃកំណើត ដោយតារាប្រុសរូបនេះបានធ្វើការបញ្ចេញនូវរូបភាព លក្ខណៈគ្រួសារ និងកូនក្នុងផ្ទៃយ៉ាងមានក្តីសុខ។

មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពទាំងអស់សុទ្ធតែស្រស់ស្អាត និងពោរពេញដោយស្នាមញញឹម ក្តីសុខយ៉ាងខ្លាំង នៅក្នុងការពរពោះកូនលើកដំបូង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរគ្រប់គ្នា ជាពិសេសសម្រស់ភរិយាលោក នៅតែស្រស់ស្អាតដដែលនៅពេលដែលតែងខ្លួនបែបនេះ។

ក្រៅពីពាក្យសរសើរ ពីសុភមង្គលតារាប្រុសរូបនេះ ​អ្នកគាំទ្រមួយចំនួន ក៏បាននាំគ្នាជូនពរក្នុងថ្ងៃកំណើតភរិយាលោក.

Leave a Reply

Your email address will not be published. Required fields are marked *