បទចំរៀងថ្មី របស់កញ្ញា រ៉េត ស៊ូហ្សាណា មួយនេះ ផ្ទុះការគាំទ្រច្រើនរហូតដល់ទៅ….មានវីដេអូ

កំសាន្ត

បទចំរៀងថ្មី របស់កញ្ញា រ៉េត ស៊ូហ្សាណា មួយនេះ ផ្ទុះការគាំទ្រច្រើនរហូតដល់ទៅ….មានវីដេអូ

តារាចំរៀងវ័យក្មេងដ៏ស្រស់ស្អាតនិងទាក់បានចិត្តមហាជន ជាច្រើនតាមរយៈបទចំរៀង មិនថាជាភាសាជាតិ ឬភាសាអន្តរជាតិនោះទេ គឺតារាចំរៀងវ័យក្មេងរូបនេះ តែងតែទទួលបានពាក្យសរសើរពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង គ្រប់ពេលដែលកញ្ញាធ្វើការបកស្រាយបទចំរៀង​ តាមឆាកតន្រ្តីផ្សេង នៅក្នុងប្រទេស។

តារាចំរៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចំរៀងពន្លកថ្មី នៅក្នុងផលិតកម្មរស្មីហង្សមាស ពិតជាមានការលេចធ្លោខ្លាំង ព្រោះគ្រប់បទចំរៀងរបស់តារាចំរៀងវ័យក្មេងរូបនេះ ពិតជាធ្វើឲ្យមហាជនជក់ចិត្តជាខ្លាំង។តារាចំរៀងរូបនេះ​ បានចេញបទចំរៀងជាបន្តបន្ទាប់ នៅក្នុងផលិតកម្ម និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។

កាលពីពេលថ្មីៗនេះ តារាចំរៀងវ័យក្មេងរូបនេះ បានចេញបទចំរៀងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា “​បើ​គ្មាន​អូន​បង​បាន​សុខ​ ​អូន​សុខចិត្ត​ឈឺ” គឺជាបទចំរៀងថ្មីរបស់កញ្ញា រ៉េត ស៊ូហ្សាណា​ កំពុងផ្ទុះជាខ្លាំង ដែលមានចំនួនអ្នកចូលទស្សនាលើបណ្តាញ youtube ដល់ទៅរាប់សែនអ្នក ទើបតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *