Connect with us

ព័ត៌មាន និងសន្តិសុខសង្គម

បំពង់​បឺត​បរិស្ថាន​របស់​យុវជន​សំរាម កំពុង​វាយលុក​ទីផ្សារ​កម្ពុជា​…!

Published

on

ភ្នំពេញ​៖ បន្ទាប់ពី​ដាក់លក់​បាន​ប្រមាណ​២​ខែ បំពង់​បឺត​បរិស្ថាន ដែល​ច្នៃ​ពី​ដើម​ប​បោះ​របស់​ក្រុមយុវជន​សំរាម ត្រូវបាន​ហាង​ធំៗ ក្លិប Sky Bar ដែល​សម្បូរ​ភ្ញៀវ​ជនជាតិ​បរទេស​មកពី​អឺរ៉ុប បញ្ជា​ទិញ ក្នុង​មួយថ្ងៃ​២​ពាន់​ដើម​។ កញ្ញា ចន្ថា រ​ដ្ឋី សមាជិក​ក្រុមយុវជន​សំរាម បាន​អះអាងថា បើទោះបី​បំពង់​បឺត​នេះ មានតម្លៃ​ខ្ពស់ជាង​បំពង់​បឺត​ប្លា​ស្ទិ​ក តែ​វា​ជា​របស់​ធម្មជាតិ និង​គ្មាន​ជាតិគីមី​។​

​កំពុង​ធ្វើ​បំពង់​បឺត​ដើម​ប្របុស ស្ថិតនៅ​ទីស្នាក់ការ​យុវជន​សំរាម​ជាប់​ប្រឡាយ​បឹងត្របែក កញ្ញា ចន្ថា រ​ដ្ឋី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន នៅក្នុង​មួយថ្ងៃ បំពង់​បឺត​ធម្មជាតិ​នេះ ត្រូវបាន​អតិថិជន​បញ្ជា​ទិញ​២​ពាន់​ដើម​នៅក្នុង​មួយថ្ងៃ និង​មួយ​ដើម​មានតម្លៃ​១០០​រៀល​។ រៀប​រាប់ទាំង​សប្បាយចិត្ត ដ្បិត​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នោះ រ​ដ្ឋី បាន​ពន្យល់ថា បំពង់​បឺត​ប្របុស មិន​ពិបាកធ្វើ​នោះទេ ព្រោះ វត្ថុធាតុដើម មាន​ដុះ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា គ្រាន់តែ​កែច្នៃ​តែ​បន្តិច នឹង​អាចដាក់​លក់បាន​។ ​ក្នុង​វ័យ​២៤​ឆ្នាំ រ​ដ្ឋី​បាន​ពន្យល់​ពី​វិធី​ធ្វើ​បំពង់​បឺត​នេះ​យ៉ាង​ដូច្នេះ​៖«​ដើម​ប​បោះ ពួកយើង​បាន​ទៅ​កាប់​នៅ​ផ្លូវ​៦០​ម៉ែត្រ យើង​បាន​បូត​ស្លឹក​វា​ចេញ និង​សក​ថ្នាំង​ចេញ ដើម្បី​ឲ្យ​វា​ស្អាត​។ បន្ទាប់មក យក​ចោះ​ថ្នាំង​វា និង​យក​ដែក​មក​ត្បាល់​វា និង​ផ្លុំ​វា ដើម្បី​ឲ្យ​អស់​កម្ទេច​។ ចុងក្រោយ យើង​យក​វា​ទៅ​ដា​ក់នៅ​ម៉ាស៊ីនកំដៅ ដើម្បី​សម្លាប់​មេរោគ​»​។

​បើតាម​យុវតី​ដែល​មកពី​ខេត្តព្រៃវែង​រូបនេះ បំពង់​បឺត​ប​បោះ ត្រូវបាន​ធ្វើឡើង​ដោយ​យុវជន​សំរាម និង​ពលរដ្ឋ​នៅ​លូ​បឹងត្របែក ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ ជា​ផលិតផល​ផលិត​ដោយ​ដៃ រ​ដ្ឋី បាន​ធានា​ចំពោះ​គុណភាព​នៃ​បំពង់​បឺត​នេះ ដ្បិត​ខ្លួន​បាន​សាកល្បង​ប្រើ​រួចហើយ និង​បាន​លក់​ទៅ​អតិថិជន​ច្រើន​រាប់ម៉ឺន​នាក់ ប៉ុន្តែ មិន​ដែលមាន​បញ្ហា​ចំពោះ​អតិថិជន​នោះទេ​។​​តាមពិតទៅ​យុវជន​សំរាម មិនមែនជា​ក្រុមយុវជន​ចង់រក​ប្រាក់ចំណេញ​នោះទេ ប៉ុន្តែ ការផ្តួចផ្តើម​កែច្នៃ​បំពង់​បឺត​នេះ ឲ្យ​ក្លាយជា​ផលិតផល​ប្រើប្រាស់​បាន គឺជា​សារ​មួយ ដើម្បី​ឲ្យ​ពលរដ្ឋ​ចេះ​ស្រឡាញ់​បរិស្ថាន និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ កញ្ញា ចន្ថា រ​ដ្ឋី បាន​ពន្យល់ថា បើសិន​ពលរដ្ឋ​មិន​ចង់​ទិញ​បំពង់​បឺត​ពី​យុវជន​សំរាម ពលរដ្ឋ​ក៏​អាចធ្វើ​ខ្លួនឯង ដោយ​យុវជន​សំរាម​នឹង​បង្រៀន​ឲ្យ​ពលរដ្ឋ​ចេះ​ធ្វើ ដើម្បី​ឲ្យ​បំពង់​បឺត​ដើម​ប​បោះ​អាច​ប្រើប្រាស់​បាន និង​មិន​ប៉ះពាល់​សុខភាព​។
​ក្នុង​សម្លៀកបំពាក់​ខោ​ខូវ​ប៉ូ​យ និង​អាវយឺត រ​ដ្ឋី ដែល​លេង​ម៉ូត​សក់​តាម​ការនិយម​រប​ស់​យុវវ័យ​ខ្មែរ​បច្ចុប្បន្ន បាន​អះអាងថា បើទោះបី​អតិថិជន​បញ្ជា​ទិញ​ច្រើន​ប៉ុ​ណ្ណោ ក៏​យុវជន​សំរាម អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់ ព្រោះ ការធ្វើ​បំពង់​បឺត​នេះ មិនមែន​យុវជន​សំរាម​ធ្វើ​ទាំងអស់​នោះទេ តែ​ពលរដ្ឋ​នៅ​ជិត​ទីស្នាក់ការ​នេះ គឺជា​កម្លាំង​ស្នូល​ក្នុង​ការផលិត​។ រ​ដ្ឋី សំណូមពរ​ទៅ​ពលរដ្ឋ​ខ្មែរ បន្ត​គាំទ្រ​បំពង់​បឺត​ធ្វើ​ពី​ដើម​ប​បោះ​នេះ ដើម្បី​កាត់បន្ថយ​ប្លា​ស្ទិ​ក​ផង និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​នៅតាម​ប្រឡាយ​បឹ​ក​ត្របែក​ផង​៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

កីឡា6 hours ago

កម្ពុជារងចាំថ្ងៃនេះយូរហើយ! អ្នកគាំទ្របាល់ទាត់អាស៊ានភ្ញាក់ផ្អើលអំពីទម្រង់លេងរបស់ក្រុមគោព្រៃកម្ពុជានៅ Sea Games 2019

កំសាន្ត3 days ago

មិនធម្មតា! Trailer MVបទ​ ​«សុ​ដន់​ម៉ែ» របស់អ្នកនាង កា​តុ ពិតជាគួរឲ្យចាប់អារម្មណ៏ខ្លាំង មើលមួយភ្លេតស្មានតែ…

ព័ត៌មាន និងសន្តិសុខសង្គម4 days ago

ខ្លោចចិត្តស្រក់ទឹកភ្នែកមិនដឹងខ្លួន កំសត់ពេកហើយ សាលាបឋមអូរជុញ ក្រាលតង់ កូនៗអង្គុយរៀនក្រោមដេីមឈេី..

កំសាន្ត5 days ago

អស្ចារ្យមែន! កូនខ្មែរ វ័យ១៧ឆ្នាំតែងឲ្យ ទេព បូព្រឹក្ស ប្លែកខ្លាំង ស្ទើរមើលមិនស្គាល់ថាជាអ្នកណា..

កំសាន្ត5 days ago

និយាយត្រូវមែន! ស្រីស្អាតល្បីឈ្មោះម្នាក់បង្ហោះថា ក្តី សុខ មិន មែន ស្ថិត នៅ លើ «លុយ» តែ មួយ មុខ ទេ …

កីឡា6 days ago

អបអរCambodiaកក់កៅអីវគ្គ16ក្រុមទៅលេងនៅប្រទេសអ៊ូសបេគីស្ថានក្នុងពានរង្វាន់ AFC U19 Championship

កំសាន្ត6 days ago

មកទស្សនា ទិដ្ឋភាពក្នុងពិធីមង្គលការ សួស វីសា និងថមមី កាលពីយប់មិញ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗជាច្រើនដួង…

កំសាន្ត1 week ago

ទស្សនាទិដ្ឋភាពទាំងស្រុងពិធីហែជំនូនរបស់ វីហ្សា&ថមមី នាព្រឹកនេះមានភ្ញៀវជាតារាល្បីៗចូលរួមជាច្រើននាក់..(មានវីដេអូ)

កំសាន្ត1 week ago

ជុំគ្នាល្អ! តារាល្បី ចូលរួមមង្គលការរបស់ ប៉ែនចំរ៉ុង ស្ទើតែគ្មានចន្លោះម្នាក់….!

កំសាន្ត1 week ago

អស្ចារ្យមែន! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចងដៃ ចំនួន១ម៉ឺនដុល្លារ ដល់លោកប៉ែន ចំរុង និងភរិយា ហ៊ុន ម៉ាណេគូរស្នេហ៍ថ្មោងថ្មី..

កំសាន្ត4 weeks ago

ចង់ចេះអត់!?ឱកាស​អ្នក​ចង់​រៀន​ច្រៀង​អា​យ៉ៃ ព្រហ្ម ម៉ា​ញ ស្ម័គ្រ​បង្រៀន​មិន​យក​ប្រាក់…!

កំសាន្ត2 weeks ago

ទូត​បរទេស​៖ សម្តេច នរោត្តម បុប្ផា​ទេវី នាំ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​…!

កំសាន្ត3 weeks ago

កូនខ្មែរគួរដឹង!ព្រះជីវប្រវត្តិរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី…!

កំសាន្ត3 weeks ago

ប្លែកខ្លាំងណាស់ដូចទេពអប្សរចឹង! តួឯកស្រីរឿង«កុមារី ២៥ ឆ្នាំ»បាត់មុខយូរ មកខ្មែរវិញសម្រស់ស្អាតលើសដើម..

កំសាន្ត3 weeks ago

លេងតែងខ្លួនបែបនេះ ឃើញហើយចង់លង់ ស្រស់ស្អាតខ្លាំង សូហ្សាណា…!(វីដេអូ)

កំសាន្ត2 weeks ago

រំភើបណាស់ ពេលឃើញកូនខ្មែរ កំពូលតារាចម្រៀងមាសសុខសោភា បកស្រាយបទចម្រៀងជាភាសាបរទេសជាមួយ សមាជិកអាស៊ាន ១០ប្រទេសទៀត ពីរោះណាស់…!(Video)

កំសាន្ត4 weeks ago

ស្អាតៗ! យប់នេះ តារាចម្រៀងហង្សមាសជាច្រើនជុំគ្នា ផ្តល់ភាពរីករាយដល់បងប្អូនមកទស្សនា….!

កំសាន្ត3 weeks ago

ទិដ្ឋភាពមួយចំនួនថ្ងៃមង្គលការរបស់លោក ជាសំណាង មើលទៅមានសុភមង្គលណាស់ ស្នាមញញឹម…!

កំសាន្ត2 weeks ago

ជុំគ្នា នៅគេហដ្ឋានថ្មី របស់ឈិន ម៉ានិច្ចមើលទៅសប្បាយនិង តែងខ្លួនស្អាត…!

ព័ត៌មាន និងសន្តិសុខសង្គម4 weeks ago

ផ្អែមល្ហែមមានសុភមង្គលណាស់ ជា វិបុល និងអ្នកនាងគង់សុជាតិ ថ្ងៃរំលឹកខួបអាពាហ៏ពិពាហ៏ ….!