មិត្តល្អ! និងជាដៃគូរចម្រៀងល្អ ទោះជាពុំមានបទចម្រៀងចេញវ៉ុលជាមួយគ្នា តែពួកគេជួបគ្នាញឹក ច្រៀងរួមគ្នាញឹកញ៉ាប់…!

កំសាន្ត

មិត្តល្អ! និងជាដៃគូរចម្រៀងល្អ ទោះជាពុំមានបទចម្រៀងចេញវ៉ុលជាមួយគ្នា តែពួកគេជួបគ្នាញឹក ច្រៀងរួមគ្នាញឹកញ៉ាប់…! ពិតណាស់បើនិយាយពីមាសសុខសោភា នាងជាតារាចម្រៀងមានប្រជាប្រិយខ្លាំង ដែលមានសម្លេងពីរោះរណ្តំដែលធ្វើអោយរូបនាងមានប្រជាប្រិយលេចធ្លោរហូតមក ។ តារាចម្រៀងស្រីរូបនេះ នៅតែមានការស្រលាញ់គាំទ្រមិនធ្លាក់ចុះពីមហាជនបន្តិចសោះឡើយ ។ យ៉ាងណាម៉ិញលោកសុវណ្ណារាជក៏ជា តារាចម្រៀងប្រុសមួយរូបមានឈ្មោះបោះសម្លេងល្បីល្បាញ ហើយជាតារាមួយរូបមានអត្ថចរិកល្អ និងមានការគាំទ្រពីមហាជនខ្លាំងផងដែរ ។អ្នកទាំងពីរជាមិត្តល្អហ្នឹងគ្នារាប់ឆ្នាំមកហើយ ដែលធ្វើអោយពួកគាត់តែងបានជួបគ្នាជាញឹកញា៉ប់ ទាំងការដើរកំសាន្តរួមគ្នា និងការច្រៀងនៅតាមកម្មវិធីនានា ។ ថ្វីបើ ពួកគេមិនមាន បទចម្រៀងច្រៀងរួមគ្នាក្តីក្នុងរ៉ុល ផលិតកម្មចេញលក់ក្តី តែពួកគេនៅតែអាចបកស្រាយបទចម្រៀង រួមគ្នាជាច្រើន នៅតាមកម្មវិធី។

Leave a Reply

Your email address will not be published. Required fields are marked *