ហួសហេតុ មិនខ្លាចមានគ្រោះថ្នាក់!លរដ្ឋមួយចំនួនបាននាំគ្នាទៅដណ្តើមត្រង់យកប្រេង ពីរថយន្តដឹកប្រេងដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ…!

ព័ត៌មាន និងសន្តិសុខសង្គម

ស្រុកព្រៃនប់-ពលរដ្ឋមួយចំនួនបាននាំគ្នាទៅដណ្តើមត្រង់យកប្រេង ពីរថយន្តដឹកប្រេងដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ នៅវេលាម៉ោង១រសៀល ថ្ងៃទី០២.១១.២០១៩តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ១៧១+១៧២ ភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែក្រោយមកសកម្មភាពត្រង់យកប្រេងត្រូវបានហាមឃាត់ដោយសមត្ថកិច្ច ។ សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកប្រេងតេលា ពាក់ផ្លាកលេខ ភ្នំពេញ 3B .83 71 បើកបរដោយឈ្មោះ អ៊ួន ប៊ុនថាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិកោះតាង៉ា៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ និងរថយន្តធុនធំដឹកថ្ម មួយគ្រឿងម៉ាកSTELL ពាក់ស្លាកលេខព្រះសីហនុ3A.76.46 អ្នកបើកបរ ឈ្មោះយង់ មករា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសូភី ស្រុកំពង់ត្រាច ខេត្ត កំពត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយអ្នកបើកបររថយន្តដឹកថ្ម រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានអន្តរាគមន៍ សំអាតប្រេងតាមផ្លូវ និងដោះស្រាយតាមនិតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *