Connect with us

ព័ត៌មាន និងសន្តិសុខសង្គម

រឿងមិនបានចេញទៅធ្វើគណៈមេប្រយោគ? ៧សំនួរ របស់បុគ្គលិកបម្រេីការនៅវិទ្យាល័យមួយកន្លែងម្នាក់ចោទសួរនិងសំណូមពរ ដល់ ក្រសួង មន្ទីរ ឬអ្នកដែលពាក់ព័ន្ធ ដោយលោកបានឆ្ងល់បែបនេះថា…!

Published

on

យោងតាមប្រភព ហ្វេសប៊ុកឈ្មោះ
Chea Saroth បានធ្វើការ បង្ហោះរៀបរាប់និងចោទជាសំនួរ បែបនេះថា ៖((ខ្ញុំបាទជាបុគ្គលិកបម្រេីការនៅវិទ្យាល័យ ហ៊ុន សែន អង្គរស ដែលស្ថិតនៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ។ ថ្ងៃនេះខ្ញុំសុំលេីកជាមតិ យោបល់ ក៏ដូចជាចម្ងល់ និងសុំជាដំណោះស្រាយរបស់បងប្អូនពីក្នុងបណ្ដាញសង្គមFacebook ផងដែរ ។
អស់រយៈពេល4ឆ្នាំសិក្សាកន្លងផុតទៅហេីយ ដែលរូបខ្ញុំបាទបានប្រឡងជាប់ ផ្លាស់ប្ដូរក្របខណ្ឌពីគ្រូកម្រិតមូលដ្ឋាន (ខ) ទៅជាគ្រូកម្រិតឧត្តម (ក) ។ អ្វីដែលខ្ញុំចង់លេីកយកមកនិយាយគឺថា រយៈពេល4ឆ្នាំនេះមិនដឹងថាមកពីអ្វីទេ ខ្ញុំមិនធ្លាប់បានចេញធ្វេីជាគណៈមេប្រយោគក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្ដងណាឡេីយ ។ សម្រាប់ឆ្នាំនេះ ខ្ញុំនិងបុគ្គលិក4-5នាក់ដទៃទៀត ដែលសុទ្ធតែមានក្របខណ្ឌ(ក) ហេីយបានបំពេញសលាកបត្រមេប្រយោគបង្រៀនថ្នាក់ទី10-11 លទ្ធផលចេញមកគឺអត់ដដែល ផ្ទុយទៅវិញបុគ្គលិក5-6នាក់ដទៃទៀតប្រភេទក្របខណ្ឌ (ខ) បង្រៀនថ្នាក់ប្រហាក់ប្រហែលគ្នាដែរ តែគេបានចេញរហូត បេីថាគាត់ជាអ្នកសកម្មទៅមិនថាទេ ខ្លះមួយសប្ដាហ៍មិនទាន់ឃេីញមុខសូម្បីតែម្ដង ពេលខ្លះគាត់និយាយថា មិនដឹងជាខំទៅរៀនបន្ដធ្វេីអី នាំតែខាតពេលវេលា អស់ប្រាក់ថែមទៀតផង… ដល់ពេលលទ្ធផលល្អជាទីគាប់ចិត្តសម្រាប់គាត់ ។
រាល់ឆ្នាំខ្ញុំបង្រៀនមុខវិជ្ជា អក្សរសាស្រ្តខ្មែរ ហេីយទទួលបន្ទុកទៀត រាល់កិច្ចការដែលជារដ្ឋបាលថ្នាក់រៀនខ្ញុំបានបំពេញរួចរាល់ជារៀងរាល់ឆ្នាំ ។
*ចម្ងល់
1. ហេតុអ្វីបានជាយេីងបំពេញសលាកបត្ររាល់ឆ្នាំហ្នឹងគេដែរ តែលទ្ធផល អត់រាល់ឆ្នាំចឹង ?
2. តេីអ្នកណាជាអ្នករៀបចំ បែងចែកការងារនេះ ? (ខ្ញុំធ្លាប់សួរទៅមន្ទីរ ខាងមន្ទីរគាត់ឆ្លេីយថា គាត់រៀបចំតាមសាលាដែលគេផ្ដល់ឲ្យ ចាប់ពីថ្នាក់ទី12 ចុះមក បុគ្គលិកដែលលេីសចំនួនត្រូវដកចេញ ទុកធ្វេី ប្រឡង ស.បឋមភូមិ សួរខាងស្រុក គាត់ថាអត់ដឹងទេព្រោះការងារនេះគេមិនឆ្លងទេ បញ្ជូនទៅមន្ទីរតែម្ដង តែបេីសួរខាងសាលា គាត់ថាអត់ដឹងទេ មន្ទីរជាអ្នករៀបចំ) ។
3. ទាក់ទងម៉ោងបង្រៀន ហេតុអ្វីក្នុងអង្គភាពមួយមានម៉ោងសល់ច្រេីនសម្រាប់ផ្ញេី បេីម៉ោងលេីសសម្រាប់បុគ្គលិកបង្រៀនមិនមានផង ?
4. រាល់ថវិកា ដេីម្បីដំណេីរការសាលា ដូចជាPBជាដេីម តេីមានតម្លាភាពទេ បេីមិនដែលឮប្រជុំផង គោលការណ៍ថ្នាក់លេីតម្រូវឲ្យធ្វេីចឹងមែនទេ ?
5. ថវិកាសម្រាប់មេប្រយោគ ប្រឡងឌីប្លូម ខ្ញុំឃេីញខេត្តដទៃ គេបញ្ចូលក្នុងគណនេយ្យធនាគារតែម្ដង ចុះហេតុអី ព្រៃវែង(វិ.អង្គរស)មិនត្រឹមតែមិនបញ្ចូលទេ ថែមទាំងបំពេញការងារចប់ ទេីបផ្ដល់ប្រាក់កម្រៃជាក្រោយ ?
6. ដេីម្បីសេចក្ដីសុខ និងប្រយោជន៍ផ្ទាល់ខ្លួន តេីយេីងត្រូវតែធ្វេីរឿងដែលយេីងគិតថាគ្មានអ្នកដទៃដឹង ទាំងគ្មានសីលធម៌ គ្មានអ្នកណាធ្វេីអីអាត្មាអញបានមែនទេ ? តេីក្នុងអង្គភាពនោះរីកចម្រេីនបានប៉ុនណា ?
7. សម្រាប់វិ.អង្គរស ខ្ញុំឃេីញបុគ្គលិកបង្រៀនមួយចំនួនតូច គាត់តែងតែជួលឲ្យគេបង្រៀនជំនួស ការងាររដ្ឋបាលថ្នាក់រៀនជួលឲ្យអ្នកដទៃធ្វេី ដោយគាត់យកពេលទៅរកសុីក្រៅ ។ តេីនេះជាវិធីដ៏ត្រឹមត្រូវសម្រាប់ពង្រឹងគុណភាពអប់រំក្នុងអង្គភាពនេះខ្លាំងណាស់មែនទេ ? តេីក្រសួងអនុញ្ញាតឲ្យធ្វេីចឹងបានដែរឬទេ ?
*សំណូមពរ
សូមមេត្តាក្រសួង មន្ទីរ ឬអ្នកដែលពាក់ព័ន្ធ ឧស្សាហ៍ចុះពិនិត្យ តាមដាន ដេីម្បីពង្រឹងគុណភាពអប់រំឲ្យមានភាពល្អប្រសេីរនិងមានប្រសិទ្ធភាពផង ដេីម្បីឲ្យសេវាសាធារណៈនៅតាមសាលា (វិ. អង្គរស) ឆ្លេីយតបទៅនឹងតម្រូវការរបស់សិស្ស បុគ្គលិក ប្រជាពលរដ្ឋ ប្រកបដោយសុចរិតភាព តម្លាភាព និងមានគណនេយ្យភាព…។))

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

កីឡា7 hours ago

កម្ពុជារងចាំថ្ងៃនេះយូរហើយ! អ្នកគាំទ្របាល់ទាត់អាស៊ានភ្ញាក់ផ្អើលអំពីទម្រង់លេងរបស់ក្រុមគោព្រៃកម្ពុជានៅ Sea Games 2019

កំសាន្ត3 days ago

មិនធម្មតា! Trailer MVបទ​ ​«សុ​ដន់​ម៉ែ» របស់អ្នកនាង កា​តុ ពិតជាគួរឲ្យចាប់អារម្មណ៏ខ្លាំង មើលមួយភ្លេតស្មានតែ…

ព័ត៌មាន និងសន្តិសុខសង្គម4 days ago

ខ្លោចចិត្តស្រក់ទឹកភ្នែកមិនដឹងខ្លួន កំសត់ពេកហើយ សាលាបឋមអូរជុញ ក្រាលតង់ កូនៗអង្គុយរៀនក្រោមដេីមឈេី..

កំសាន្ត5 days ago

អស្ចារ្យមែន! កូនខ្មែរ វ័យ១៧ឆ្នាំតែងឲ្យ ទេព បូព្រឹក្ស ប្លែកខ្លាំង ស្ទើរមើលមិនស្គាល់ថាជាអ្នកណា..

កំសាន្ត5 days ago

និយាយត្រូវមែន! ស្រីស្អាតល្បីឈ្មោះម្នាក់បង្ហោះថា ក្តី សុខ មិន មែន ស្ថិត នៅ លើ «លុយ» តែ មួយ មុខ ទេ …

កីឡា6 days ago

អបអរCambodiaកក់កៅអីវគ្គ16ក្រុមទៅលេងនៅប្រទេសអ៊ូសបេគីស្ថានក្នុងពានរង្វាន់ AFC U19 Championship

កំសាន្ត6 days ago

មកទស្សនា ទិដ្ឋភាពក្នុងពិធីមង្គលការ សួស វីសា និងថមមី កាលពីយប់មិញ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗជាច្រើនដួង…

កំសាន្ត1 week ago

ទស្សនាទិដ្ឋភាពទាំងស្រុងពិធីហែជំនូនរបស់ វីហ្សា&ថមមី នាព្រឹកនេះមានភ្ញៀវជាតារាល្បីៗចូលរួមជាច្រើននាក់..(មានវីដេអូ)

កំសាន្ត1 week ago

ជុំគ្នាល្អ! តារាល្បី ចូលរួមមង្គលការរបស់ ប៉ែនចំរ៉ុង ស្ទើតែគ្មានចន្លោះម្នាក់….!

កំសាន្ត1 week ago

អស្ចារ្យមែន! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចងដៃ ចំនួន១ម៉ឺនដុល្លារ ដល់លោកប៉ែន ចំរុង និងភរិយា ហ៊ុន ម៉ាណេគូរស្នេហ៍ថ្មោងថ្មី..

កំសាន្ត4 weeks ago

ចង់ចេះអត់!?ឱកាស​អ្នក​ចង់​រៀន​ច្រៀង​អា​យ៉ៃ ព្រហ្ម ម៉ា​ញ ស្ម័គ្រ​បង្រៀន​មិន​យក​ប្រាក់…!

កំសាន្ត2 weeks ago

ទូត​បរទេស​៖ សម្តេច នរោត្តម បុប្ផា​ទេវី នាំ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​…!

កំសាន្ត3 weeks ago

កូនខ្មែរគួរដឹង!ព្រះជីវប្រវត្តិរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី…!

កំសាន្ត3 weeks ago

ប្លែកខ្លាំងណាស់ដូចទេពអប្សរចឹង! តួឯកស្រីរឿង«កុមារី ២៥ ឆ្នាំ»បាត់មុខយូរ មកខ្មែរវិញសម្រស់ស្អាតលើសដើម..

កំសាន្ត3 weeks ago

លេងតែងខ្លួនបែបនេះ ឃើញហើយចង់លង់ ស្រស់ស្អាតខ្លាំង សូហ្សាណា…!(វីដេអូ)

កំសាន្ត2 weeks ago

រំភើបណាស់ ពេលឃើញកូនខ្មែរ កំពូលតារាចម្រៀងមាសសុខសោភា បកស្រាយបទចម្រៀងជាភាសាបរទេសជាមួយ សមាជិកអាស៊ាន ១០ប្រទេសទៀត ពីរោះណាស់…!(Video)

កំសាន្ត4 weeks ago

ស្អាតៗ! យប់នេះ តារាចម្រៀងហង្សមាសជាច្រើនជុំគ្នា ផ្តល់ភាពរីករាយដល់បងប្អូនមកទស្សនា….!

កំសាន្ត3 weeks ago

ទិដ្ឋភាពមួយចំនួនថ្ងៃមង្គលការរបស់លោក ជាសំណាង មើលទៅមានសុភមង្គលណាស់ ស្នាមញញឹម…!

កំសាន្ត2 weeks ago

ជុំគ្នា នៅគេហដ្ឋានថ្មី របស់ឈិន ម៉ានិច្ចមើលទៅសប្បាយនិង តែងខ្លួនស្អាត…!

ព័ត៌មាន និងសន្តិសុខសង្គម4 weeks ago

ផ្អែមល្ហែមមានសុភមង្គលណាស់ ជា វិបុល និងអ្នកនាងគង់សុជាតិ ថ្ងៃរំលឹកខួបអាពាហ៏ពិពាហ៏ ….!