អបអរសាទរ កើតហើយ!!​ តារាស្រីនាង Noey Chotika សម្រាលបានកូនស្រីនៅថ្ងៃនេះ ដាក់ឈ្មោះពិរោះមានន័យតែម្ដង!!

កំសាន្ត

អបអរសាទរ កើតហើយ!!​ តារាស្រីនាង Noey Chotika សម្រាលបានកូនស្រីនៅថ្ងៃនេះ ដាក់ឈ្មោះពិរោះមានន័យតែម្ដង!!

មានសមាជិកគ្រួសារម្នាក់ទៀតហើយ សម្រាប់ក្រុមគ្រួសារតារាសម្ដែងស្រីជើងចាស់សម្រស់ចាំនាង Noey Chotika។ តារាស្រីតួឆ្នាស់តែមានតែអ្នកទស្សនាចូលចិត្តរូបនេះ ក្រោយពីបាត់មុខក្នុងវិស័យច្រើនឆ្នាំតាំងពីរៀបការជាមួយស្វាមីអ្នកជំនួញមក ក្នុងថ្ងៃទី០២ ខែមេសាថ្ងៃនេះរូបនាងទើបបានសម្រាលកូនទីពីរហើយ ដោយលើកនេះសម្រាលបានកូនស្រីសមចិត្តប្រាថ្នាបន្ទាប់ពីកូនទីមួយគឺជាកូនប្រុស។

រូបនាងនិងស្វាមីបានត្រៀមឈ្មោះជាស្រេចសម្រាប់កូនស្រីដែលតូចកើត ដោយដាក់ឈ្មោះឲថា Lalin (ลลิณ) មានន័យថាព្រះច័ន្ទ ព្រោះកូនប្រុសច្បងរបស់នាងឈ្មោះថា Akin (อคิณ) មានន័យថាព្រះអាទិត្យ។

រូបភាពគ្រួសារមុនពេលសម្រាល

Leave a Reply

Your email address will not be published. Required fields are marked *