តួឯកស្រីនាង Bella មិនពេញចិត្តបែបនេះ ប្រញាប់ប្រាប់ឲគូស្នេហ៍លោក Weir ឲឈប់ជាបន្ទាន់…

កំសាន្ត

តួឯកស្រីនាង Bella មិនពេញចិត្តបែបនេះ ប្រញាប់ប្រាប់ឲគូស្នេហ៍លោក Weir ឲឈប់ជាបន្ទាន់…គូស្នេហ៍តារាតួឯកប្រុសស្រីល្បីឈ្មោះក្នុងសិល្បះថៃគូរបស់លោក Weir Sukollawat និងតួឯកស្រីនាង Bella Ranee ផ្ដោះផ្ដងគ្នាក្នុងបណ្ដាញសង្គមធ្វើឲអ្នកគាំទ្រឃើញឲញញឹមតាម គូនេះគេមើលថែទាំគ្នាទៅវិញទៅមក។

ដោយនាពេលថ្មីៗនេះលោក Weir ក្រោយមានផ្ទុះជំងឺ COVID-19 ធ្វើឲមិនបានចេញទៅណាកាងារក៏ត្រូវផ្អាកសិន នៅតែផ្ទះធ្វើឲពុកមាត់ពុកចង្ការដុះវែងថែមមិនកាត់ និងបានបង្ហោះរូបខ្លួនឯងបបួលអ្នកគាំទ្រអ្នកណាទុកបានវែងជាង។

ឃើញបែបនេះ Bella ក៏ប្រញាប់មក Comment ប្រាប់តែម្ដងថា ទុកធ្វើអី ប្រណាំងជាមួយអ្នកណា មិនបាច់ប្រណាំងទេ តែប៉ុណ្ណេះរឿងអីដែលតារាប្រុសលោក Weir មិនកោរពុកមាត់ចេញនោះ ថែមប្រញាប់តបវិញថា មែនហ្នឹង ដឹងប្រណាំងធ្វើអី។ ធ្វើឲអ្នកគាំទ្រអស់សំណើចនឹងលោក Weir ឃើញគូស្នេហ៍ថាបែបនេះប្រញាប់ក្រលាស់ពាក្យតែម្ដង។

  

Leave a Reply

Your email address will not be published. Required fields are marked *