កូនច្រើនហើយ ក្រីក្រទៀត អាណិតគ្រួសារអ្នកមីងណាស់ សុំឆ្អឹងត្រី យកទៅដាក់ជាមួយអំបិល ហូបជាមួយបាយ ឃើញហើយ​ពិតជាសង្វេគមែនទែន…!

ព័ត៌មាន និងសន្តិសុខសង្គម

តាមរយៈគណនេយ្យហ្វេសបុកមួយឈ្មោះថា Standard Living បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយ បន្ទាប់ពីជួបក្មេងៗគ្រួសារក្រីក្រខ្សត់មួយ មកសុំឆ្អឹងត្រី យកទៅដាក់ជាមួយអំបិល ហូបជាមួយបាយ ឃើញហើយ​ពិតជាសង្វេគមែនទែន។ គណនេយ្យខាងលើបានឲ្យដឹងបែបនេះថា៖

“មិញនឹងខ្ញុំទប់ទឹកភ្នែកមិនបាន ហួសចិត្តពេក គាត់ទៅសុំឆ្អឹងត្រី ដែលមិត្តខ្ញុំបេះយកសាច់ធ្វើទឹកគ្រឿង ហើយសល់ឆ្អឹងនឹងសាច់តិចៗ ស្មានតែគាត់យកទៅណាលោកអើយលោក ខ្ញុំអោយមិត្តទៅមើលហើយក៏ខលទៅ មើលឃើញខ្ញុំក៏អួលដើមក យកទៅនាំកូនហូបបាយជា១ឆ្អឹងត្រីនឹងអំបិលម្ទេស ។ ខ្ញុំក៏សម្រេចប្រាប់រឿងរកការជួយដល់គាត់ និយាយ១គាត់ ហើយរំភើបឡើងយំ សូមបងប្អូនជួយគាត់ផង។”តាមគណនេយ្យដដែលបានឲ្យដឹងបន្ថែម ស្រ្តីខាងលើជាស្ត្រីមេម៉ាយ ហើយត្រូវចិញ្ចឹមកូនតូចៗ១០នាក់ រកអង្ករហូបបាយស្ទើរគ្មានម្តងៗ រស់នៅខេត្តសៀមរាប ភូមិខ្នា​ឃុំក្រទួត ​ស្រុកស្វាយក្រៅ ។

Leave a Reply

Your email address will not be published. Required fields are marked *