សេចក្ដីថ្លែងការរបស់គណៈសង្ឃនាយកបានប្រតិកម្មទៅលើគណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន បានបង្ហោះឃ្លីបវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមជាបទចម្រៀងលាយឡំដោយការកាត់តរូបបព្វជិតសង្ឃពុទ្ធសាសនាក្នុងលក្ខណៈអាសអាភាសជាមួយស្ត្រីភេទ ដោយប្រើពាក្យពេចន៍ក្នុងខ្លឹមសារវាយប្រហារប្រកនដោយចេតនាបំផ្លិចបំផ្លាញកិត្តិតស សេចក្ដីថ្លៃថ្នូរក៏ដូចជាតម្លៃពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

ករណីនេះគឺជាការប្រមាថចំពោះព្រះសង្ឃថេរវាទ នៅប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាពុទ្ធបរិស័ទផងដែរមានភាពទោមនស្សកើតទុក្ខមិនសុខចិត្តយ៉ាងក្រៃលែងចំពោះទង្វើអកុសល និងថោកទាប ។

គណៈសង្ឃនាយកសូមបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះទង្វើដ៏ស្មោកគ្រោក អសិលធម៌ ទុច្ចរិត និងភាពជាអមនុស្ស ហើយសូមស្នើក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកខាងលើតាមនីតិវិធីជាធរមាន ៕

LEAVE A REPLY