តាម​ក្បួន​កំពូល​គ្រូ​ហោរ​បាន​អះអាង​ថា នៅ​ពេល​លោក​អ្នក​សម្រាន្ត​មិន​លក់​ស៊ប់​ស្រួល ពេល​នោះ​ចិត្ត​របស់​យើង​មិន​ស្ងប់

~

អារម្មណ៍​រវើរវាយ​បណ្តាល​ឱ្យ​យល់សប្ដិ ហើយ​ការ​យល់សប្តិ​នោះ​ជួន​ឃើញច្បាស់ ជួន​ក៏​មិន​ច្បាស់ ។

~

ការ​យល់សប្ដិ​ក៏​មាន​ផល​ខ្លះ​ដែរ មិនមែន​ឥតប្រយោជន៍​ទាំងអស់​ទេ ឧទាហរណ៍ៈ បើ​យល់សប្ដិ​ក្នុង​រឿង​បុណ្យ

~

ក៏​បាន​បុណ្យ​ខ្លះ តែបើ​យល់សប្ដិ​ក្នុង​រឿង​បាប ក៏​បាន​បាប​ខ្លះ គ្រាន់តែ​មិន​ច្រើន​ដូច​អំពើ​ដែល​យើង​ធ្វើ​ជាក់ស្តែង ដោយ​កាយ

~

ហើយ​បើ​យល់សប្តិ​ឃើញ​លាភ​យស យូរ​និង​ឆាប់​គង់តែ​បាន​លាភ​យស​ដូច​ការ​យល់សប្តិ​នោះ ។

~

មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​សុបិន​នោះ​មាន​៤​យ៉ាង​គឺៈ

~

១-​បណ្តាល​មក​ពី​ទេវតា​ប្រាប់​គឺ​ប្រាប់​ឲ្យ​ធ្វើ​យ៉ាងនេះ​បាន​សុខ ធ្វើ​យ៉ាងនោះ​មិន​បាន​សុខ និង​មានទុក្ខ​ជាដើម

~

២-​រឿង​រ៉ា​ដែល​យើង​ធ្លាប់​ឃើញ ឬ​ធ្លាប់​ឮ​គេ​ដំណាល ក៏​យល់សប្ដិ​ឃើញ

~

៣-​កម្ម​ដែល​ធ្លាប់​ធ្វើ​កាលពី​ជាតិ​កន្លង​មក​សម្តែង​ឱ្យ​ឃើញ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់ តែបើ​ធ្វើបុណ្យ​ច្រើន​ក៏​ឃើញ​សុខ សុភមង្គល​។

~

៤-​អាច​បណ្តាល​មក​ពី​គ្រុនក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ​ច្រើនបើ​យល់សប្តិ​ដូច​នៅ​ក្នុង​ហេតុ​ទី​២ និង​ទី​៤​មិនសូវ​ជា​ពិត​បុ​ន្មា​ន​ទេ ។

~

ចំណែក​ហេតុ​ទី​១ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះទៅ​តាម​ទេវតា​ល្អ ឬ​ទេវតា​អាក្រក់​ដែល​មក​បណ្តាល​ប្រាប់

~

ឯ​ហេតុ​ទី​៣​ដែល​បណ្ដាល​មក​ពី​កម្ម​មក​បណ្តាល​ទើប​ពិត​ភាគច្រើន ។ ប៉ុន្តែគួរកុំផ្សងសំណាងតាមការយល់សប្តិអី ។

~

LEAVE A REPLY