ថ្ងៃនេះខ្ញុំបាទបានទទួលដំណឹងដ៏សែនក្រៀមក្រំថាលោកពូ
~
នីសាលឿន ម្ចាស់បទស្នេហ៍ក្នុងសុបិន
~
ដែលខ្ញុំបាទបានយកមកច្រៀងឡេីងវិញបានទទួលលាចាកលោកទៅហេីយក្មួយពិតជារន្ធត់ចិត្តនិងសោកស្ដាយ
~
ក្រៃលែងជាការបាត់ បង់រៀមច្បងសិល្បករដែលពោរពេញដោយទេពកោសល្យសិល្បៈ
~
របស់ប្រទេសជាតិយេីង..ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសារលោក ពូ នី សាលឿនផងនិងសូមអោយវិញ្ញាណក្ខន្ធ លោកពូបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត
~
ឡេីង។សំឡេងដ៏ក្រអួនក្រអៅរបស់
លោកពូនៅតែស្ថិតក្នុងបេះដូងកូន ខ្មែរគ្រប់ជំនាន់ ជារៀងរហូត ។
~
ខ្ញុំបាទ សូមឱនកាយគោរពវិញ្ញាណក្ខន្ធ លោកពូ នី សាលឿន ពី ចម្ងាយសូមក្រុមគ្រួសារ លោកពូ នី សាលឿន ទទួលការ គោរព ដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ដួង វីរ:សិទ្ធ ដោយ អនុគ្រោះ ផង ..