សម្លេងស្រែកយំ ក្រោយពេលឃើញ កងកម្លាំង សែងសាកសព ប្អូនលើកគោក..!(video)ថ្មដាតូច ថ្ងៃទី១១.០៧.២០
អរគុណ …បងប្អូនកងកម្លាំងអង្គភាពមិត្តសហការក្នុងភូមិសាស្រ្ត និងប៉ុស្តិ៍រដ្ឋបាលឃុំថ្ម ក្នុងការអនុវត្តតួនាទី-ភារកិច្ច ដើម្បីបុព្វហេតុប្រជាជន ការងារមនុស្សធម៌ និងការងារពង្រឹងប្រៀបការពារជាតិ។
————————————————-
ថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១.០៧.២០២០ វេលាម៉ោង១២និង៥៩នាទី កងកម្លាំងសរុប ៦៣នាក់(ក្នុងនោះ កងការព្រំដែន៥០១ ចំនួន៣៣នាក់, វរសេនាតូចលេខ១ ចំនួន ១៥នាក់, ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង ១០នាក់, ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំថ្មដា ៥នាក់)ដឹកនាំដោយ​មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានមុជទឹករកឃើញសពជនរងដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀងកាលពីម្សិលម៉ិញនៅម៉ោង១៤:៣០នាទី នៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ២៨ឆ្នាំ មានទីលំនៅភូមិ ទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនសមត្ថកិច្ចជំនាញ និងបងប្អូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

LEAVE A REPLY