ប្រពៃ !ចែកស្បៀងអាហារដល់ពលរដ្ឋរងគ្រោះទឹកជំនន់ នៅខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ!!(ភ្នំពេញ)៖ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានធ្វើការចែកស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងឃុំគគីរ ស្រុកកៀនស្វាយ សរុបចំនួន២៣៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

~

សកម្មភាពនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧកញ៉ា បានបរិច្ចាគអង្ករចំនួន ៤,៧៦០គីឡូក្រាម ត្រីខ២,៣៨០កំប៉ុង មី២៣៨កេស ទឹកស៊ីអ៉ី២៣៨យួរ ឆៃប៉ូវផ្អែម៤៧៦គីឡូក្រាម និងថវិកា១០,០០០រៀល/គ្រួសារ ដែលសរុបការចំណាយចំនួន ១៤,០០០ដុល្លារអាមេរិក។

~

សូមបញ្ជាក់ផងដែរថា ក្រៅពីការបរិច្ចាគខាងលើ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានឧបត្ថម្ភថវិកាចំនួន១០០លានរៀល (២៥,០០០ដុល្លារ) ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ ក្នុងការរួមចំណែក ជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ លោកឧកញ៉ា បានបរិច្ចាគថវិកាសរុប ២០០លានរៀល៕

~

~

~

~

~

LEAVE A REPLY