លោក ម៉ៅ ធនិន៖ «នៅពេលយើងក្រ យើងប្រឹងឱ្យមាន ហើយនៅពេលដែលយើងមាន យើងត្រូវប្រឹងជួយអ្នកក្រ»!(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា

~

ការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជាមានគុណតម្លៃ និងគុណធម៌ធំធេងណាស់ សម្រាប់មនុស្សជាតិយើងគ្រប់ៗរូប។ លោកណែនាំយ៉ាងដូច្នេះ «ត្រូវចងចាំថា «នៅពេលយើងក្រ យើងប្រឹងឱ្យមាន ហើយនៅពេលដែលយើងមានយើងត្រូវប្រឹងជួយអ្នកក្រ» ទាំងនេះគឺជាកាត្វកិច្ចរបស់គ្រួសារយើង ដើម្បីជួយឱ្យសង្គមជាតិរីកចម្រើនថ្កុំថ្កើងទៅមុខ»។

~

លោកបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ផ្តល់ជូនក្រុមគ្រួសារគ្រូបង្រៀន និងបុគ្គលិកអប់រំ

~

ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ១ពាន់នាក់ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

~

~

~

~

~

ប្រភព៖freshnws

LEAVE A REPLY