(ហៃកូវ)៖ ព្យុះទីហ្វុង សូដែល (Saudel) ជាព្យុះទី១៧ដែលវាយប្រហារប្រទេសចិននៅឆ្នាំនេះ បានបង្កឱ្យមានការរំខានដល់ចរាចរណ៍យ៉ាងខ្លាំងនៅខេត្តដីកោះហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន។

~

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។អាជ្ញាធរផ្លូវដែកខេត្តដីកោះ Hainan បានគូសបញ្ជាក់ថា ចាប់ពីរសៀលថ្ងៃសៅរ៍នេះ សេវាកម្មខ្សែរថភ្លើងដែលមានល្បឿនលឿននៅជុំវិញខេត្តដីកោះនេះ ត្រូវបានផ្អាក ខណៈព្យុះ Saudel

~

បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ ក្រៅពីនេះ រថភ្លើងដឹកអ្នកដំណើរទាំងអស់ដែលចូល និងចេញខេត្តដីកោះនេះ ក៏ត្រូវបានផ្អាកដំណើរការផងដែរ។

ទន្ទឹមនឹងនេះ ការិយាល័យសន្តិសុខសុវត្ថិភាពដែនសមុទ្រខេត្តដីកោះ Hainan

~

ក៏បានគូសបញ្ជាក់បន្ថែមថា ឥទ្ធិពលព្យុះទីហ្វុង Saudel ក៏បានបង្ខំឲ្យកប៉ាល់ដែលធ្វើដំណើរ ទៅមកទាំងអស់ ត្រូវបញ្ឈប់សេវាកម្មចាប់ពីម៉ោង ៣៖០០រសៀលថ្ងៃសុក្រសប្ដាហ៍នេះផងដែរ។

~

ព្យុះទីហ្វុងខាងលើ ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារតំបន់ភាគខាងត្បូងនៃខេត្តដីកោះ Hainan ចាប់ពីយប់ថ្ងៃសៅរ៍នេះរហូតដល់ព្រឹកថ្ងៃអាទិត្យ។ ប៉ុន្តែលទ្ធភាពនៃការ ចុះចតនៅទីកន្លែងណាមួយរវាងទីក្រុង Lingshui និង Sanya មិនត្រូវបានគេច្រានចោលឡើយ។

~

គួរជម្រាបថា ព្យុះទីហ្វុង Saudel នេះមានចម្ងាយប្រហែល ៣៥០គីឡូម៉េត្រពីភាគខាងកើតទីក្រុង Sanya នៅម៉ោង ១៖០០រសៀលថ្ងៃសៅរ៍នេះ និងកំពុងធ្វើដំណើរទៅភាគខាងលិច ជាមួយល្បឿនខ្យល់បក់ប្រហែល ១៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

~

~

~

~

ប្រភព៖freshnews

LEAVE A REPLY