ភ្នំពេញ៖ បច្ចុប្បន្ននេះក្មេងៗនៅក្នុងក្រុម រតនៈ វិបុល កំពុងតែទទួលបានសន្ទុះការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងមែនទែន ជាមួយការសម្តែងរឿងខ្លីៗបែបអប់រំល្អៗជាច្រើន ដែលបង្ហោះនៅលើបណ្តាញសង្គម កន្លងមក។

ដោយឡែក កាលពីព្រឹកមិញនេះ ក្មេងៗស្រី ដែលជាអ្នកសម្តែងនៅក្នុងក្រុមរតនៈវិបុល បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ភ្ញាក់ផ្អើលមែនទែន និងតាមសម្លឹងមើលមិនដាក់ភ្នែកនោះទេ ក្រោយឃើញប្អូនៗតុបតែងខ្លួន និងផាត់មុខយ៉ាងស្អាតប្លែក ដែលមើលទៅ ម្នាក់ៗឡើងពេញក្រមុំៗស្តូកតែម្តង។

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញប្អូនស្រីៗ ដែលជាអ្នកសម្តែងនៅក្នុងក្រុម រតនៈវិបុល តុបតែង និងផាត់មុខប្លែកបែបនេះ។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះ ប្អូនៗក៏ទទួលបានពាក្យសរសើរយ៉ាងច្រើន ពីសំណាក់អ្នកលេងបណ្តាញសង្គម អំពីសម្រស់ដ៏ប្លែក ក្រោយពីផាត់មុខនិងតុបតែងខ្លួនបែបនេះផងដែរ។តើប្រិយមិត្តយល់យ៉ាងណាដែរ?ប្រភពរូបភាពហ្វេសប៊ុក៖ Keo Vitou

LEAVE A REPLY