យប់ម៉ិញ បទ គេមានសិទ្ធ ដែលជាបទល្បី របស់ តាក់ម៉ា បានឆក់យកបេះដូងអ្នកគាំទ្រ អោយនឹកដល់នាងខ្លាំងផ្ទុះការគាំទ្រ…!(video) តារាចម្រៀងស្រីដែលមានសម្លេងពីរោះខ្លាំងមានការគាំទ្រជាខ្លាំងកាលពីប៉ុន្មានឆ្នាំកន្លងទៅ នៅក្នុងផលិតកម្មM ដែលនាងមានបទចម្រៀងជាច្រើនបទ មានការគាំទ្រខ្លាំង ស្រលាញ់ពីសម្លេងរបស់នាង ព្រោះជាសម្លេងបំពេរពីរោះរណ្តំ។

តារាចម្រៀងស្រីរូបនេះ ក៏ពុំសូវឃើញចេញច្រៀងតាមកម្មវិធី និងតាមផលិតកម្មណាមួយដែរ តែពេលនេះ ស្រាប់តែលេចមុខមកប្រលងក្នុងកម្មវិធីលំដាប់ពិភពលោកទៅវិញ ឃើញហើយពីតជាគួរអោយសរសើរណាស់ ដែលនាងបានលេចមុខជាថ្មី ដើម្បីអ្នកគាំទ្រពីការនឹករលឹក ។ ហើយនាងក៏បានយកបទចម្រៀងល្បីរបស់នាង គេមានសិទ្ធមកបកស្រាយ យ៉ាងពីរោះ រណ្តំ គួរអោយស្រលាញ់ ព្រោះជាបទល្បីខ្លាំង ។ នាងលេចមុខជាថ្មីក្នុងកម្មវិធី I am a singer cambodia !

LEAVE A REPLY