ម៉ាក់ៗច្បាស់ជាយល់អារម្មណ៍មួយច្បាស់ ! តូតា បង្ហោះសារយ៉ាងខ្លីថា “អត់មាត់ៗ បានដៃណាស់ ធាក់មិនសំចៃសោះកូនម៉ាក់”

តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា ក្រោយពីបានចាប់ដៃសាងគ្រួសារជាមួយស្វាមីមក អ្នកនាងពិតជាមានសុភមង្គលខ្លាំងណាស់ ហើយទាំងពេលនេះ អ្នកនាងក៏មានសមាជិកថ្មីម្នាក់ ដែលកំពុងតែនៅក្នុងផ្ទៃ បើគិតមកដល់ពេលនេះ គឺ៧ខែហើយ។

យ៉ាងណាមិញ នៅក្នុងពេលដែលអ្នកនាងកំពុងតែពរពោះនេះផងដែរ តូតា បានចាប់យកអាជីពថ្មីៗជាច្រើន ពិសេសគឺអាជីពដែលអ្នកនាង ស្រលាញ់ ហើយក៏ជាក្តីស្រម៉ៃផងដែរ។ តូតា តាំងពីចាប់ផ្តើមបើកហាងអលង្ការមក មានភ្ញៀវអញ្ជើញចូលមកជាបន្តបន្ទាប់ ។

 

LEAVE A REPLY