ភ្នំពេញ​៖ លោក អ៊ូ វណ្ណឌី គឺជា​សិល្បករ​សហ​សម័យ​ដែលមាន​ជំនាញ​ដ៏​កម្រ​មួយរូប​នៅ​កម្ពុជា លោក បាន​យក​គ្រឿងបន្លាស់​ឡាន​-​ម៉ូតូ និង​ដែក​ចាស់ៗ និង​ខ្លះ​គេ​បោះចោល ច្នៃ​ជា​រូបចម្លាក់​សត្វ​នានា និង​វត្ថុ​ប្រើប្រាស់ ដ៏​ប្លែក និង​ទាក់ទាញ​បាន​ប្រមាណ​៤០ រួចមកហើយ​រួមមាន រូប​ហនុមាន គោព្រៃ នង្គ័ល របាំ​ត្រុដិ និង​រូប​ដំរី​ជាដើម​។ សិល្បករ​សហ​សម័យ​រូបនេះ បានឱ្យដឹងថា គោលដៅ​នៃ​ការច្នៃ​រូបចម្លាក់​ដ៏​ប្លែក​នេះ ព្រោះ​លោក​ចង់យក​របស់គេ​បោះចោល ច្នៃ​ទៅជា​របស់​ដែលមាន​តម្លៃ និង​ជួយ​ថែរក្សា​បរិស្ថាន​។ លោក​បន្ថែមថា ដ្បិត​រូបចម្លាក់​ទាំងនេះ ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន​ច្រើន​ក៏ពិតមែន តែ​មិនសូវមាន​ទីផ្សារ​ប៉ុន្មាន​ទេ ហើយ​នាបច្ចុប្បន្ន ទាល់​តែមាន​ការបញ្ជាទិញ ទើប​លោក​ច្នៃ ព្រោះ​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា​ច្រើន​។

LEAVE A REPLY