តារាស្នូលប្រុសស្រីទាំងពីររបស់ថោន ចាកចេញពីថោនទៅផលិតកម្មផ្សេងស្របពេលតែមួយ..! កំពូលតារាចម្រៀង ក៏ដូចជាតារាជួរមុខផងនិងអាចនិយាយបានថា ជាតារាចម្រៀងស្នូលក្នុងផលិតថោន ដែលជាតារាចម្រៀងច្រៀងបានពីរោះគ្រប់ទម្រង់ ហើយជាស្នូលទាំងពីរនាក់ប្រុសស្រីនៅថោន គឺ មាសសុខសោភា ដែលជាតារាល្បីមិនចេះរីងស្ងួត ព្រោះតែសម្លេងផ្អែមបំពេរ និងលោកខេម។

ដែលជាតារាចម្រៀងប្រុស មានការគាំទ្រខ្លាំងផងដែរ បានបញ្ជាប់ការសហការ ជាមួយផលិតកម្មថោនដែលជាផលិតកម្មធំផងដែរ ។ ក្រោយពីតារាទាំងពីរចេញពីថោនព្រមគ្នា មានការចេញបទចម្រៀងនៅផលិតកម្មផ្សេងៗគ្នា ដោយឃើញថាមានការគាំទ្រខ្លាំង មាសសុខសោភា ច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន ចេញបទ ស្រណោះដៃប្តី និងខេមចេញបទចម្រៀង ជូនដំណើរអូនទៅកាន់ផ្លូវhighway កំពុងមានសន្ទុះខ្លាំង ។ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើល !

LEAVE A REPLY