ខាត់ សុឃីម បង្ហាញខាងក្នុងផ្ទះ ជួសជុលរួច រៀបចំបានស្អាត គួរឲ្យចង់នៅណាស់

បើនិយាយពី អ្នកនាង ខាត់ សុឃីម អ្នកណាដែលមិនស្គាល់ថា ជាតារាស្រីជើងចាស់មួយរូប ពោរពេញដោយពហុជំនាញ ព្រមទាំង កសាងកេរ្ត៍ឈ្មោះបានល្បីល្បាញមកជាយូរឆ្នាំមកហើយ។
យ៉ាងណាមិញ ទោះមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ មិនសូវបានប្រឡូកក្នុងវិស័យសិល្បៈដូចមុនក្ដី ក៏ប៉ុន្តែ រូបនាង នៅតែដក់ជាប់ក្នុងបេះដូងហ្វេនៗ ចាំតាមដានរាល់សកម្មភាពអំពីជីវិតប្រចាំថ្ងៃនាងជាប់ជានិច្ច។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ខាត់ សុឃីម ទើបតែជួបទុក្ខធំ ត្រូវបាត់បង់ឪពុកជាទីស្រលាញ់ ព្រមទាំងអ៊ុំប្រុសផងដែរ ដែលជាដំណឹងដ៏សោកសៅបំផុត។
មកទល់ពេលនេះ ខាត់ សុឃីម នៅតែរឹងមាំដដែល ថែមទាំងបង្កភាពភ្ញាក់ផ្អើលមួយដល់ហ្វេន ដោយបានបើកបង្ហាញទិដ្ឋភាពខាងក្នុងផ្ទះ ដែលទើបតែជួសជុលរួចមក។ ក្នុងនោះដែរ ខាត់ សុឃីម បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីបន្ទប់នីមួយៗ មានទាំងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ សុទ្ធតែមានការរៀបចំបានមានរបៀបរៀបរយ ទាន់សម័យ ជាពិសេស មានបំពាក់ជាមួយគ្រឿងសង្ហារឹមពណ៌ស មើលទៅពិតជាទំនើបប្រណីត គួរឲ្យចង់រស់នៅខ្លាំងណាស់។
ក្រោយពីបានឃើញទិដ្ឋភាពខាងក្នុងផ្ទះរបស់ តារាស្រីរូបនេះហើយ មានបណ្ដាប្រិយមិត្តជាច្រើនចូលមក បញ្ចេញមតិសរសើរដល់រូបនាងថា មិនត្រឹមតែមានទាំងសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានចរិយាល្អ ចេះរៀបចំផ្ទះសម្បែងបានស្អាត ប្រណីតបែបនេះទៀត គួរឲ្យសរសើរ និងយកជាគំរូណាស់៕
ចង់ជ្រាបថា ទិដ្ឋភាពក្នុងផ្ទះ ខាត់ សុឃីម មានលក្ខណៈពិសេស និងប្លែកបែបណា ទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY