សូមចូលរួមសោកស្ដាយ! លោកយាយ សុគន្ធ និសា បានទទួលមរណភាពហើយ

បច្ចុប្បន្ននេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា នៅតែទទួលបានការគាំទ្រយ៉ាងពេញទីហឹង ពីទស្សនិកជន ជាមួយនឹងសម្លេងដ៏ពីរោះ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ផងដែរ។
ជាពិសេស ចាប់តាំងពីរៀបការ មានស្វាមី​រួចមក ជីវិតរបស់នាង កាន់តែមានសុភមង្គល ក្ដីសុខ និងមានភាពកក់ក្ដៅពីក្រុមគ្រួសារ ថែមទៀតផង។ យ៉ាងណាមិញ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង បានបង្ហោះសារ​ព្រមទាំងរូបភាពមួយចំនួន ដែលអ្នកនាងផ្ទាល់បានជួបទុក្ខធំ ដោយលោកយាយរបស់អ្នកនាង បានទទួលមរណភាពទៅហើយ។
ក្នុងនោះដែរ អ្នកនាង សុគន្ធ និសា បានសរសេររៀបរាប់ថា៖
ដំណើរដែលមិនបានព្រៀងទុកថ្ងៃនេះ​ ប្រៀបដូចជាសុបិន្ត​ ទៅកន្លែងដែលមិនបានគិតថាទៅ​ កន្លែងដែលមិនចង់ទៅ​ បែរជាត្រូវទៅដល់​ ការគិតវាមិនដូចការពិត​ គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកើតឡើងចំពោះយើងឡើយ​ តែបញ្ហាគឺមានចំពោះយើងជារៀងរហូត​ មានសុខក៏មានទុក្ខ​ តែគ្រប់គ្នាមើលមិនឃើញភាពស្ងប់ តែភាពស្ងប់នៅជាមួយយើងរហូត​ អ្វីៗគឺតាមដំណើរធម្មជាតិ​ (សូមវិញ្ញាណខ័ន្តរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ​)។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានឃើញនាង បង្ហោះសារដ៏ក្រៀមក្រំបែបនេះហើយ ហ្វេនៗជាច្រើន បានមកចូលរួមលើកទឹកចិត្ត ក៏ដូចជា ផ្ញើសាររំលែកទុក្ខដល់នាង គ្រប់ៗគ្នា ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY