អាយុកាន់តែច្រើនហើយ! តែពេល សុគន្ធ និសា តែងខ្លួនបែបនេះ ឡើងក្មេងដូច១៨ឆ្នាំ

បើទោះបី កំពូលតារាចម្រៀង អ្នកនាង សុគន្ធ និសា​ បានរៀបការរួច តែនាងនៅតែមានការគាំទ្រខ្លាំងដដែលដោយរាល់បទចម្រៀង តារាស្រីរូបនេះចេញមកម្ដងៗ មានការចាប់អារម្មណ៍ខ្លាំង ដោយសារទឹកដមសំនៀងនាងពិតជាពីរោះ ផ្អែមស្រទន់គួរឲ្យចង់ស្ដាប់តែម្ដង។
យ៉ាងណាមិញ បើងាកមកមើលរូបសម្រស់រូបសម្រស់ អ្នកនាង សុគន្ធ និសា ក្នុងពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងនៅតែអាចថែរក្សាសម្រស់ឲ្យនៅ ស្រស់ស្អាត ក្មេងជាងវ័យដដែល។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើល ស្ទីលតែងខ្លួន មួយរយៈចុងក្រោយនេះ ក៏កាន់តែប្លែក ស្រស់ឆើតឆាយ លេចធ្លោគ្រប់ពេលតែម្ដង។
តួយ៉ាង មុននេះបន្តិច អ្នកនាង សុគន្ធ និសា​ បានបង្ហោះរូបភាពជាច្រើនសន្លឹក មើលទៅសឹងតែដូចជាកុមារី ទើបតែធំពេញវ័យយ៉ាងដូច្នោះ ជាពិសេសការផាត់មុខ និង ស្ទាយ៍ម៉ូតសក់ពិតជាប្លែកខុសឆ្ងាយពីមុនខ្លាំង។
ដោយរូបភាពប៉ុន្មានសន្លឹកនោះ បានបង្ហាញឲ្យឃើញថា ទោះបីនាងមានវ័យកាន់តែជ្រែ តែសម្រស់នាងនៅតែថេរស្អាត ផូរផង់ដដែល ធ្វើឲ្យហ្វេនជាច្រើនមិនសរសើរមិនបាននោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY