មកស្គាល់មុខមាត់ តារាចរិតល្អ មិនសូវខ្វល់ ឬដៀមដាមអ្នកដទៃ តាមហ្វេសប៊ុក

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានរឿងរ៉ាវផ្ទុះជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈការបង្ហោះវីដេអូ ជេរតវ៉ារកហេតុ និងផលខុសត្រូវរៀងៗខ្លួន ក្នុងនោះក៏ឃើញមានសិល្បករសិល្បការិនីយើងមួយចំនួន ដែលបាន Live វីដេអូជេរគ្នាតាមហ្វេសប៊ុកមួយនេះ។
យ៉ាងណាមិញ យើងអាចនិយាយបានថា មានតែសិល្បករ សិល្បការិនីមួយចំនួនតូចប៉ុណ្ណោះ ដែលនិយមបង្ហាញអារម្មណ៍ខឹងសម្បារ ពេលមានរឿងកើតឡើងលើខ្លួនម្ដងៗ។ តែក៏នៅមានតារាជាច្រើនដួងទៀត ដែលមិនសូវខ្វល់ខ្វាយពីសម្ដីអ្នកដទៃ និងមិនចូលចិត្តបញ្ចេញអារម្មណ៍ខ្លួនលើបណ្ដាញសង្គម មិនតែប៉ុណ្ណោះមានតែបង្ហោះពីសកម្មភាពទាក់ទងជាមួយការងារ និងសារល្អៗទៅកាន់ហ្វេនៗពួកគេលើសដើម។
ជាក់ស្ដែង យើងសង្កេតឃើញ មានតារាប៉ុន្មានដួងនេះ ដែលជាតារាល្បីប្រចាំប្រទេសទៅហើយ តែពួកគេនៅមានអត្តចរិតល្អ ទោះមានរឿងរិះគន់ កើតទុក្ខមិនសុខចិត្តប៉ុណ្ណា ក៏តារាប្រុសស្រីទាំងនេះ មិនបានតបត ឬបង្ហោះវីដេអូឈ្លោះតបទៅវិញឡើយ ជាពិសេសមានតែនៅនៅស្ងៀមស្ងាត់ មិនតបត រហូតរឿងមួយនោះ ស្ងាត់ទៅវិញក៏មានដែរ។
តួយ៉ាង ដូចដែលគ្រប់គ្នាបានដឹងហើយថា មនុស្សម្នាក់ៗ តែងតែមានអត្តចរិតខុសៗពីគ្នា ហើយចំណង់ចំណូលចិត្តក៏មិនដូចគ្នា ដោយតារាដែលមហាជនចាត់មានចរិតល្អ មិនសូវខ្វល់ ឬដៀមដាមអ្នកដទៃ តាមហ្វេសប៊ុកនោះមានដូចជា៖
ទី១៖ អ្នកនាង យុគ ចិន្តា៖ ទោះចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន តែពិធីការិនីឆ្នើមរូបនេះ មិនសូវបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនលើបណ្ដាញសង្គមប៉ុន្មាននោះទេ។

LEAVE A REPLY