ឡើងកប់ ពេលបានឃើញស្ទាយ៍រៀបចំផ្ទះ ដែលយកមកធ្វើហាងថ្មី របស់ ព្រាប សុវត្ថិ

បច្ចុប្បន្ននេះ បណ្ដាហ្វេនៗ ក៏ដូចជាមហាជនជាច្រើន កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ កំពូលតារាចម្រៀងដ៏ល្បី លោក ព្រាប សុវត្ថិ ដែលក្រៅពីអាជីពជាអ្នកចម្រៀងហើយ លោកថែមទាំងមាន មុខជំនួញជាច្រើនទៀត ដែលសុទ្ធសឹងតែអាចរកប្រាក់ចំណូលបានយ៉ាងច្រើន ផងដែរ។
ថ្មីៗនេះ លោកស្រាប់តែបង្ហាញពីមុខរបរមួយថ្មីទៀត ដែលជាហាងអាហារ តែអ្វីដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍នោះគឺ ស្ទាយ៍នៅក្នុងការរៀបចំ នៅហាងទាំងមូលតែម្ដង។ នៅក្នុងនោះដែរ ហាងមួយនេះ ត្រូវបានរៀបចំឡើង ដោយបំបែកចេញពីផ្ទះរបស់លោក ដោយបានយកមួយចំណែកតូចមួយធ្វើជាហាង រួមទាំងមានការចនា ច្នៃម៉ូត បែបខ្មែរ នៅក្នុងហាង​ដែលមើលទៅ ពិតជាមានភាពទាក់ទាញ និងមានស្ទាយ៍ដ៏ប្លែកភ្នែកយ៉ាងខ្លាំង ជាមួយនឹងការរៀបចំតុ និងកន្លែងអង្គុយ ដ៏ប្រណីត ជាពិសេស នៅក្នុងហាងនេះ ថែមទាំងមានការ លម្អដោយដើមឈើជាច្រើន ដែលធ្វើឲ្យបរិយាកាសនៅក្នុងហាង កាន់តែស្រស់ស្រាយ ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន បានចូលមកសរសើរគ្រប់ៗគ្នា ពីផ្ទះ រួមទាំងហាងរបស់លោក ដែលមានការរៀបចំបានយ៉ាងស្រស់ស្អាត ដែលមើលទៅពិតជាអាចទាក់ទាញភ្ញៀវ បានយ៉ាងច្រើនជាមិនខាន៕​
សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY