តារាខ្មែរ ទាក់ទាញក្រសែភ្នែក ពីអ្នកកាសែតច្រើនជាងគេ

ជាតិជាតារា តែងតែព្យាយាមរៀបឬកយ៉ាងណា ឲ្យសាកសមនៅនឹងមុខមហាជន មិនថា ការស្លៀកពាក់ ការតែងខ្លួន ម៉ូតសក់ជាដើម និងការរៀបចំចរិតឬកពារ សកម្មភាព ក៏ជារឿងសំខាន់ផងដែរ ដើម្បីកុំឲ្យលេចចេញនូវ ទង្វើមិនល្អ ឬមិនសមរម្យ។
អ្វីដែលតារាៗ មានការភ័យខ្លាច លើការបញ្ចេញចរិត គឺនៅមុខកាមេរ៉ាអ្នកកាសែតតែម្តង ដោយខ្លាចលេចចេញនូវរូបថត មិនគប្បី រួចបន្តផ្សព្វផ្សាយ​នៅលើ បណ្តាញសង្គម និងបណ្តាវេបសាយសារព័ត៌មានជាច្រើន ទើបនៅពេលមានកម្មវិធី ដែលមានវត្តមាន អ្នកកាសែត តារាៗ តែងតែធ្វើយ៉ាងណា ឲ្យល្អបំផុត តាមអ្វីដែលអាចធ្វើទៅបានផងដែរ។ ប៉ុន្តែយ៉ាងណា ក៏មិនប្រាកដតារាទាំងអស់ សុទ្ធតែរៀបឬកនោះដែរ ក៏នៅតែមានតារាខ្លះ មានចរិតធម្មជាតិ ដូច្នេះពួកគេ តែងតែធ្វើចរិតសាមញ្ញៗ តាមអ្វីដែលពួកគេ ធ្វើក្នុងជីវិតប្រចាំថ្ងៃ មិនបាច់សម្តែង ឬធ្វើខុសការពិតនោះទេ។
បើត្រឡប់មកមើល តារាសិល្បៈនៅក្នុងសង្គមខ្មែរ ក៏មានតារាខ្លះ គឺអ្នកកាសែត តាមស្អិតដូចតុកកែ មិនថាពួកគេ ទៅណា ឬធ្វើអ្វីនោះទេ តែងជាអាវុធមុខព្រួញ ដែលអ្នកកាសែតចង់ដឹងខ្លាំងបំផុត។ មិនតែប៉ុណ្ណោះ នៅពេលពួកគេ បង្ហោះអ្វី នៅតាមបណ្តាញសង្គម ក៏ត្រូវអ្នកកាសែត តាមដានខ្លាំង មិនធម្មតានោះដែរ ដោយសារតែ រឿងរ៉ាវរបស់ពួកគេ មានការចាប់អារម្មណ៍ ហើយបើសិនផ្សព្វផ្សាយ ក៏មានមនុស្សមិនតិចនោះដែរ ដែលចង់ដឹង៕
ចង់ដឹងថា តារាណាខ្លះ ត្រូវអ្នកកាសែត តាមស្អិតដូចតុកកែ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖
១) ឱក សុគន្ធកញ្ញា៖ បើគិតមកទល់ពេលនេះ សុគន្ធកញ្ញា បានចូលសិល្បៈមិនក្រោម២០ឆ្នាំនោះទេ ហើយមិនថារឿងរ៉ាវរបស់នាង ដូចជា ការងារសិល្បៈ ជីវិតឯកជន និងជីវិតគូរបស់នាង សុទ្ធតែ ត្រូវគេតាមដាន និងចង់ដឹងយ៉ាងខ្លាំង។ ជាពិសេស បើទោះបីជា ពេលនេះ នាងមានក្រុមគ្រួសារក៏ដោយ ក៏អ្នកកាសែត នៅតែ បន្តផ្សព្វផ្សាយ និងចេញព័តមានពីនាង ឥតឈប់ឈរ។

LEAVE A REPLY