ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ច្បាស់ជាបានស្គាល់ Producer និងអ្នកនិពន្ធបទភ្លេងដ៏ល្បី លោក មាស សុគន្ធ ហៅ អួយ ដែលលោកមានស្នាដៃល្អៗជាច្រើន ក្នុងការសរសេរ និងនិពន្ធបទភ្លេងសម្រាប់តារាចម្រៀងល្បីៗក្នុងផលិតកម្មរស្មីហង្សមាសផងដែរ។

យ៉ាងណាមិញ រាល់បទភ្លេងរបស់លោក មាស សុគន្ធ តាក់តែងនិព្ធឡើងសុទ្ធសឹងតែពីរោះៗ និងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ ដោយពេលនេះ អ្នកនិពន្ធបទភ្លេងដ៏ល្បីមួយរូបនេះ ក៏កំពុងនឹងជោគជ័យខ្លាំងផងដែរ ជាពិសេស រាល់បទភ្លេងដែលលោកបាននិពន្ធឡើង តែងតែធ្វើឲ្យមហាជនចង់ស្ដាប់ មិនណាយចិត្តតែម្ដង។

ជាក់ស្ដែង បើងាកមកមើលជីវិតឯកជនវិញ ពេលនេះ លោក មាស សុគន្ធ ក៏មានភរិយា និងកូនផងដែរ ដោយមុននេះបន្តិច អ្នកនិពន្ធបទភ្លេងក៏ល្បីមួយរូបនេះ បានបង្ហោះ និងបង្ហាញមុខមាត់កូនប្រុសខ្លួនធ្វើឲ្យហ្វេនៗជាច្រើនសរសើរពីកូនប្រុសលោកសឹងតែមិនដាច់ពីមាត់ទៅហើយ។ ដោយសារកូនប្រុសលោក មើលទៅពិតជាមានមុខមាត់ស្អាតសង្ហាគួរឲ្យក្នាញ់តែម្ដង មិនថា ភ្នែក ច្រមុះ ឬទម្រង់មុខនោះទេ ពិតជាស្រស់សង្ហាមិនចាញ់កូនកាត់បរទេសឡើយ ម្យ៉ងវិញទៀតស្ទីលតុបតែងខ្លួនក៏ឡូយទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖​

LEAVE A REPLY