មិនមែនមានតែSelena Gomez ឯណា! George Clooneyនិង ភរិយា ក៏បានបរិច្ចាគប្រាក់ដល់ប្រទេសលីបង់ដែរចំនួន..!បរទេស៖ កាលពីពេលថ្មីៗនេះ តារាសម្តែង George Clooneyនិង ភរិយាឈ្មោះ Amal Clooney បានបរិច្ចាកប្រាក់រហូតដល់១០០,០០០ ដុល្លារ ដល់ប្រទេសលីបង់ ដែលកំពុងតែរងការខូចខាតខ្លាំង ដោយសារតែមានករណីផ្ទុះដ៏កក្រើកនៅក្នុងទីក្រុង Beirut ប្រទេសលីបង់ ដែលបណ្តាលឱ្យមនុស្ស បានស្លាប់និងរងរបួសរាប់ពាន់នាក់។

ដោយឡែកតារាប្រុសស្រីជាប្រពន្ធមួយគូនេះ បានសម្តែងនូវសេចក្តីសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះជាពន់ពេក ដោយពួកគេបានចំណាយលុយផ្ទាល់ខ្លួនសរុប១០០,០០០ ដុល្លារ ទៅលើកម្មវិធីសប្បុរសធម៌៣ផ្សេងៗគ្នារបស់ប្រទេសលីបង់ផងដែរ។

ក្រោយពីបានឃើញដូច្នេះហ្វេនជាច្រើន បានសម្តែងពីសេចក្តីរំភើបត្រេកអរចំពោះ ប្រជាជនលីបង់ផងដែរ ដែលមានអ្នកជួយជាបន្តបន្ទាប់ដល់ប្រទេសមួយនេះ ដែលកំពុងតែរងការខូចខាតយ៉ាងសម្បើម។ជាចុងក្រោម George Clooneyនិង Amal Clooney បានអំពាវនាវដល់សប្បុរសជនទាំងអស់ដែលមានទ្រព្យសម្បត្តិច្រើនហូរហៀរនិង មានលទ្ធភាពគ្រប់គ្រាន់ សូមជួយប្រទេសមួយនេះ ដូចអ្វីដែលលោកនិង Selena Gomez បានធ្វើកាលពីពេលថ្មីៗនេះផងដែរ៕

LEAVE A REPLY