ពិតជារំភើបជំនួស! នេះហើយមិត្តភក្តិល្អ ចេះជួយគ្នាក្នុងគ្រាលំបាកបំផុត នាំទៅទិញខោអាវស្អាតៗ ជូនលុយ ថែមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា…(មានវីដេអូ)

កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ Dr. មេត្រី បានធ្វើការ Live វីដេអូមួយ បង្ហាញពីមិត្តភក្តិចាស់ របស់លោក ដែលកំពុងតែជួបការលំបាក ហើយក៏បាននាំទៅទិញខោអាវស្អាតៗ និងជូនថវិកាមួយចំនួនថែមទៀត គ្រាន់អាចដោះស្រាយជីវភាពបានមួយគ្រា។ Dr. រូបនេះ បានបញ្ជាក់សារខ្លីមួយបន្ថែម កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ ថា ៖

“100.000 រៀល​ ១០មុឺនរៀល​ ជួយ​ មិត្តល្អខ្ញុំ ក្នុងពេលគាត់លំបាកបំផុត លុយនេះអាចអោយសំលាញ់​ យកប្រេីប្រាស់តាមតំរូវការ​ ដូចជា​ ចាក់សាំងម៉ូតូ​ សំរាប់​អាជីវកម្ម​ រត់ម៉ូតូឌុប​ បាន​ យ៉ាងតិចក៏​ ១ខែដែរ! ឬអាចយកទៅ​ ចងការលុយ​ អោយអ្នកផ្សេងបន្តទៀត កេីនកូនលុយទៀតក៏បានដែរ។

នៅក្នុងសង្គមយេីង​សព្វថ្ងៃនេះ​ មានមនុស្សច្រេីន​ប្រភេទណាស់​ មាន​ ក្រ​ ល្អ​ អាក្រក់​ ចិត្តបាប​ ចិត្ត​បុណ្យ​ មានលិឍ អត់លិឍ​ ច្រេីនណាស់​ណាហេីយ ខ្ជិលរៀបរាប់! អ៊ីចឹងហេីយ​ នៅពេលណាយេីងបានជួបមនុស្សល្អ​ មនុស្សចេះជួយយកអាសារយេីង​ ជាពិសេស​ មនុស្សដែលជួយយេីងនៅពេលយេីង​ លំបាក​បំផុត​ និយាយអោយចំ​ គឺជួយយេីង​ ពេលយេីងបាត់បង់អ្វីគ្រប់យ៉ាង! មនុស្សបែបនេះ​ សឹងថាមួយជីវិត​សំរាប់អ្នកខ្លះមិនទាន់បានជួបផង​។

យ៉ាងណាមិ​ញ​ ពេលដែលយេីងបានជួបហេីយ​ ត្រូវចេះថែរក្សា​ និង​ រាប់អានគាត់អោយបានយូរ​ ឬក៏រក្សាអោយបានរហូត​នូវមិត្តភាពល្អ ជាមួយមិត្ត​ ជាពិសេស​មិត្តដូចបានរៀបរាប់ខាងលេី! ជាចុងក្រោយ​ សុំសួរថា​ អ្នកអានហ្នឹង ធ្លាប់បានជួបមិត្ត​ភក្តិល្អៗ ចេះជួយគ្នា​ និងយល់ចិត្តបែបនេះហេីយ​ ឬនៅ? បំណងល្អ​ និងអំពេីល្អ​ ពីខ្ញុំបាទ​ Dr. មេត្រី Metrey 010 9999 32″៕

LEAVE A REPLY