ណាក់ស្រីណា ជាតារាស្រីម្នាក់ ល្បីខាងអភិរក្សសម្លៀកបំពាក់ម៉ូតបុរាណខ្មែរឈុតណាក៏ស្អាត ជាពិសេសឈុតបុរាណលាយនឹងទម្រង់ល្ខោនស្រមោលខ្មែរ!!អ្នកណាមិនល្បីថា ​តារាសម្តែងស្រី និងជាពិធីការិនី ​ណាក់ ស្រីណា ​គឺជាតារាដែលស្រលាញ់ម៉ូតសំលៀកបំពាក់បុរាណខ្មែរបំផុត ​ព្រោះជារឿយៗ ​ស្រីណា ​តែងតែបង្ហោះរូបភាពដែលគ្រងឈុតបុរាណខ្មែរជានិច្ចជាកាល មិនថាតែការថតរូបនៅខាងក្រៅ ​ឬថតម៉ូតសម្អាងការទេ ​គឺស្អាតឥតទាស់ស័ក្តសមជានារីខ្មែរតែម្តង។ជាក់ស្តែង ​រូបភាពថ្មីប៉ុន្មានសន្លឹករបស់ ​ណាក់ ​ស្រីណាទៀតហើយ បានអង្រួនចិត្តអ្នកគាំទ្រឱ្យជញ្ជក់មាត់សរសើរមិនដាច់អំពីសម្រស់ឥតខ្ចោះរបស់កញ្ញា ​សម្រាប់ការគ្រងឈុតបុរាណខ្មែរជាថ្មី ​ទំនងជាការថតឈុតសម្អាងការ ​ជាពិសេសអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ ​នោះគឺរូបថតថែមទាំងលាយឡំនឹងទស្សនីយភាពល្ខោនស្រមោលស្បែកធំផងដែរ។តោះ! ​ចង់ដឹងថាសម្រស់ ណាក់ ស្រីណាឈុតថ្មីស្រស់ស្អាតយ៉ាងណា​ សូមទៅទស្សនាទាំងអស់គ្នា៖

LEAVE A REPLY