ស្អាតហើយទន់ភ្លន់! អ៊ីវ៉ា តែងខ្លួនមួយឈុតនេះ មហាជនសរសើរព្រាត..

ភ្នំពេញ៖ តារាចម្រៀងមាឌតូចច្រឡឹង កញ្ញាអ៊ីវ៉ា ទទួលបានការស្រលាញ់ពីបណ្តាអ្នកគាំទ្រជាច្រើន មិនថាប្រុសស្រី ក្រោយសមត្ថភាពក៏ដូចជាការ ឈរឈ្មោះនៅលើវិថីសិល្បៈនេះអស់ពេលជាច្រើនឆ្នាំ ចំណែកឯបច្ចុប្បន្នតារាស្រីរូបនេះ ក៏នៅតែមានហាងឆេងខ្ពស់នៅក្នុងវិស័យនេះដដែល។

ក្រៅពីសមត្ថភាពដ៏ល្អរបស់តារាស្រីរូបនេះ មហាជនជាច្រើនក៏បាននាំគ្នាចាប់អារម្មណ៍ទៅលើរូបរាងក៏ដូចជាមុខមាត់របស់នាង ដែលតែងខ្លួននៅក្នុងសម្លៀកបំពាក់មិនស៊ិចស៊ី សាមញ្ញៗ ក៏មើលទៅនៅតែស្រស់ស្អាតគួរឲ្យសរសើរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ក្នុងសម្លៀកបំពាក់បែបសម័យ ធ្វើឲ្យមហាជនជាច្រើនបានផ្ទុះការសរសើរ ដល់រូបនាងគ្រប់គ្នាតែម្តង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានការស៊ែរតៗគ្នា ពេញបណ្តាញសង្គម ភ្ជាប់ជាមួយនឹងពាក្យសរសើរជាច្រើនទៀតផង។

LEAVE A REPLY