មើលហើយអាណិតណាស់ ទ្រាំឈឺជាច្រើនខែ ស្ទើរតែរលួយមាត់អស់ ទើបហ៊ានចេញមុខទាំងទឹកភ្នែក មកពឹង ដួងច័ន្ទនិង ច័ន្ទតឹងអោយជួយផ្សាយ(វីដេអូ) អ្នកណាមិនអាណិតនោះ ជាស្រ្តីដូចគ្នា តើក្នុងនាមជាស្រ្តី គឺសម្រស់នេះហើយដែលសំខាន់នោះ ដែលនារីគ្រប់រូបស្រលាញ់ ចង់ល្អចង់ស្អាត ។ គ្រប់ស្រ្តីតែងប្រាថ្នាចង់បានសម្រស់ស្អាត ត្រូវការកែច្នៃខ្លះ ក្នុងសម័យនេះ ។ តែបងស្រីម្នាក់នេះ បែរជាទៅជារង់គ្រោះ ព្រោះកែសម្រស់ទៅ មិនបានស្អាតដូចបំណងបស់ខ្លួន ទៅជាខូចលើសដើម ដោយសារកន្លែង ហាងកែនោះគ្មានវិជ្ជាជីវះសោះ ។

នេះបើតាមការរៀបរាប់របស់គាត់គឺគាត់ត្រូវការ ខូចមាត់ដោយការចាក់ សារធាតុ ពណ៏ចូល ដើម្បីអោយមាត់ប្រែពណ៏ តែមិនបានប្រែពណ៏ វាទៅជារលួយមាត់ ខូចខាតលើសដើម រហូតធ្វើអោយទ្រាំមិនបាន ខ្មាសគេ ដែលមានលុយកែហើយ បែរជារើសកន្លែងខុស ហើយជាកន្លែងមិនទទួលខុសត្រូវ ចំពោះការធ្វើខុសទៀត ។ នេះ ធ្វើអោយគាត់មានការឈឺចាប់ខ្លាំងណាស់ ចំពោះបញ្ហានេះ រហូតដល់ធ្វើការប្តឹងថែមទៀតផង តែមិនតែពុំទាន់មាន ដំណោះស្រាយ ។

ពេលនេះ គាត់បានចេញមុខមកធ្វើការបង្ហាញជាសាធារណះ ដោយមានការជួយផ្សាយឡាយផ្ទាល់ក្នុងផេករបស់ ដួងច័ន្ទ ដោយសារតែមានក្តីអាណិតពេក ក៏ជួយផ្សាយ ដើម្បីអោយ មានបងប្អូនដែលមានទឹកចិត្ត ជួយដោះស្រាយរឿង អយុត្តធម៏មួយនេះ ផង ។ ដោយសារម្ចាស់ហាង ធ្វើមាត់នឹង ពុំមានដំណោះស្រាយចំពោះគាត់ ។


LEAVE A REPLY