នៅ​ថ្ងៃសុក្រ​នេះទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ​ក្រសួង​សុខាភិបាល​ប្រចាំ​ប្រទេស​វៀតណាម​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន ៤៥ ករណី​ថ្មី ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​រក​ឃើញ​ប្រចាំ​ថ្ងៃ គិត​តាំង​ពី​វីរុស​នេះ​ផ្ទុះ​ឡើង​វិញ​មក​នោះ ។

អ្នក​ជំងឺ​ថ្មី​ទាំង​នេះ មាន​អាយុ​ចន្លោះ​ពី ២៧ ឆ្នាំ ទៅ ៨៧ ឆ្នាំ ដែល​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ចំនួន ៤ និង ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ដាណាង ។ គិត​មក​ត្រឹម​ពេល​នេះ ចំនួន​អ្នក​ឆ្លង​ក្នុង​ការ​ផ្ទុះ​ថ្មី​សរុប មាន​ចំនួន ៩៣ នាក់​ហើយ នេះ​បើ​តាម​ក្រសួង​បញ្ជាក់​ក្នុង​លិខិត​ប្រកាស ។ គួរឱ្យដឹហដែរថា ប្រទេស​វៀតណាម មាន​ករណី​ឆ្លង​កូវីដ​ ១៩ សរុប​ទូទាំង​ប្រទេស​ឡើង​ដល់ ៥០៩ នាក់ ក្នុង​នោះ​គ្មាន​ករណី​ស្លាប់​ឡើយ ៕

(FILES) In this file photo taken on April 6, 2020, motorists wearing face masks wait at a traffic light, amid Vietnam’s nationwide social isolation effort as a preventive measure against the spread of the COVID-19 novel coronavirus, in Hanoi. – Communist Vietnam eased social distancing measures on April 23, with experts pointing to a decisive response involving mass quarantines and expansive contact tracing for the apparent success in containing the coronavirus. (Photo by Nhac NGUYEN / AFP)

LEAVE A REPLY