ភ្នំពេញ៖ ថ្មីៗ​នេះ ​​តារា​ចម្រៀង​ស្រី​កាន់​តែ​មាន​សម្ផស្ស​​ស្រស់​ផូរផង់​​រាង​តូច​ច្រឡឹង​​ កញ្ញា​ ឈីន រតនៈ ដែល​ធ្លាប់​ប្រជែង​​ពាន​នៅ​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​​ជាមួយ​​បេក្ខជន​​​ម្ចាស់​​ពាន​​​លោក​ ថែល ថៃ​ ក្នុង​កម្មវិធី​​​ប្រឡង​​​​ចម្រៀង​​ ​The Voice Cambodia រដូវកាល​ទី​២ ​នៅ​​ឆ្នាំ ​២០១៦ កំពុង​តែ​ស្រវា​រក​ពាន​ថ្មី​ពី​ការ​ប្រឡង​ចម្រៀង​ឈ្មោះ​ I am a singer Cambodia រដូវ​កាល​ទី​២​ នា​ឆ្នាំ ​២០២០​ នៅ​ទូរទស្សន៍​ហង្សមាស ដែល​បាន​​ចាប់​ផ្តើម​នៅ​ជុំ​​ទី១ នៃ​​​​សប្តាហ៍​ទី​២​​​​។​​

ប៉ុន្មាន​​ឆ្នាំ​​ក្រោយ​នេះ​ ​ ឈីន រតនៈ ​កាន់​តែ​មាន​ទីផ្សារ​​ក្នុង​វិស័យ​​​សិល្បៈ​ជាង​មុន​ ​ពិសេស​នាង​​កាន់​តែ​មាន​ភាព​មមាញឹក​ទៅ​នឹង​​ការ​ច្រៀង​​ នៅ​តាម​ប៉ុស្តិ៍​​ទូរទស្សន៍ និង​​​កម្មវិធី​ប្រគំ​តន្រ្តី​នៅ​ខេត្ត​មិន​សូវ​លស់​ឡើយ​ជាមួយ​តារា​ចម្រៀង​រៀមច្បង និង​ស្របាលៗ​គ្នា​រួម​ទ្រនំ​​ហង្សមាស។​

នេះ​បើ​តាម​សារ​ពី​គេហទំព័រ​ផ្លូវការ​នៃ​​កម្មវិធី​បាន​បង្ហើ​ថា៖ «​I Am a Singer Cambodia រដូវកាលទី២ ជុំទី១ សប្ដាហ៍​ទី​២ មក​ដល់​ហើយ!​តើ​តារា​ចម្រៀង​រូប​ណា​ ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ការ​ប្រកួត? កុំ​ភ្លេច​ផ្ញើ​សារ​គាំទ្រ​តារា​ក្នុង​ដួង​ចិត្ត​អ្នក​ ដើម្បី​បន្ត​ដំណើរ​ទៅ​សប្ដាហ៍​បន្ទាប់​ទៀត!» ខណៈ​​តារា​ចម្រៀង​ប្រុស​ស្រី​​ជា​ច្រើន​បាន​ចូលរួម​កម្មវិធី​នេះ​ដែរ​​ដូចជា​កញ្ញា វី ឌីណែត កញ្ញា ប៉ាច គីមមួយ កញ្ញា ឈីន រតនៈ កញ្ញា តាក់ម៉ា លោក វង្ស តារារតនា លោក ឃុន វុត្ថា និង លោក ​BMO ជាដើម។

កញ្ញា ឈីន រតនៈ ក៏​បាន​បង្ហើរ​សារ​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​សម្រាប​ការ​ប្រកួត​ប្រជែង​​ ដើម្បី​យក​ពាន​ក្នុង​កម្មវិធី I am a singer Cambodia រដូវកាល​ទី​២ នេះ​ថា៖ «​សួស្ដី​ពុក​ម៉ែ បង​ប្អូន ទាំង​អស់​គ្នា! ​ ​នាង​​ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ ដែល​មក​បញ្ចេញ​សមត្ថភាព​នៅ​ក្នុង​កម្មវិធី​ I am a singer Cambodia ​រដូវកាល​ទី២​នេះ ​បើ​ពុក​ម៉ែ បង​ប្អូន ពេញ​ចិត្ត​នឹង​ការ​​បញ្ចេញ​នូវ​សមត្ថភាព​​​របស់​នាង​ខ្ញុំ ​និង​​លោក​គ្រូ គង់ សុភក្តី សូម​ជួយ​ផ្ញើ​សារ​មក​នាង​ខ្ញុំ ​ដែល​មាន​លេខ​សម្គាល់​លេខ 2 ។​ នេះ​ជា​ការ​បង្ហាញ​​​សមត្ថភាព​សប្ដាហ៍​ទី​ ​២ ​របស់​នាង​ខ្ញុំ ឈីន រតនៈ !»។​

គួរ​បញ្ជាក់​ដែរ​ថា កម្មវិធី I am a singer Cambodia ​ឆ្នាំ ​២០២០ នេះ គឺ​ជា​ការ​ប្រកួត​ប្រជែង​​ ​ដើម្បី​រក​ម្ចាស់​ជយ​លាភី​ ឬ​ម្ចាស់​ពាន​នៅ​រដូវកាល​ទី២ ខណៈ​ការ​ប្រកួត​នៅ​​រដូវកាល​ទី​១ នោះ ត្រូវ​បាន​តារា​ចម្រៀង​​ប្រុស​​រូប​សង្ហា សំឡេង​ធ្ងន់​ ផ្អែម​ស្រទន់ និង​មាន​ទេពកោសល្យ​អាច​និពន្ធ​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​ដោយ​ខ្លួន​ឯង​គឺ​លោក ដួង វិរសិដ្ឋ។

ដោយ​ឡែក​កញ្ញា ឈីន រតនៈ​ គឺ​ជា​បេក្ខនារី​ទី២ ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី​​ The Voice Cambodia​ រដូវ​កាល​ទី២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​កញ្ញា ចំរើន សុភ័ក្ត្រ​​ គឺ​ជា​បេក្ខនារី​ទី​១ ធ្លាប់​ចូលរួម​ប្រកួត​​កម្មវិធី​​ The Voice Cambodia​ រដូវ​កាល​ទី១ ដល​វគ្គ​​ផ្តាច់​ព្រ័ត្រ ហើយ​បាន​ស្រវា​ការ​ប្រកួត​ថ្មី​រហូត​លើក​ពាន ពី​កម្មវិធី​ប្រកួត​ចម្រៀង​ The Mask Singer Cambodia​ រដូវ​កាល​ទី១ កាល​ពី​ខែ​មីនា ​កន្លង​មក ជាមួយ​​​ប្រាក់​រង្វាន់​ រហូត​ដល់ ១០០ លាន​​រៀល​នោះ៕​
ប្រភព៖postkhmer

LEAVE A REPLY