ភ្នំពេញ៖ គ្រាន់​តែ​តារា​សម្តែង​ស្រី ដែល​ជាប់​ងារ​មហាជន​​ថា «ជារាជិនី​ក្រមា» កញ្ញា មាន សូនីតា បង្ហោះ​សារ​បែប​សប្បាយ​​​ចិត្ត​ជាមួយ​នឹង​​​​ឈុត​សម្លៀក​​បំពាក់​កូន​ក្រមុំ​នៃ​ថ្ងៃ​​មង្គលការ​​​ថា​៖ ​«​មាន​អ្នក​​​ចាប់​អារម្មណ៍​​ធ្វើ​កូន​​កំលោះ​អត់? នៅ​​នេះ​​ខ្វះ​មួយ​ ឈុត​​​​ក្រមា​ ពិសេស!» ​មក​​នោះ​​ក៏​ត្រូវ​មហា​ជន​ចាប់​អារម្មណ៍​​ និង​សាទរ​ខ្លាំង​ទាំង​សារ និង​គំនិត​កែច្នៃ​ពី​ក្រមា​​របស់​នាង​​។​​

លើស​ពី​នេះ​ តារា​សម្តែង​ស្រី​ជា​ប្អូនស្រី​ជី​ទួត​មួយ​របស់​តារា​សម្តែង​ជើង​ចាស់​អ្នកនាង ចន​ ច័ន្ទលក្ខិណា ដែល​កំពុង​​មាន​យីអ៊ុន​​​​ឡើង​ក្រឺតៗ កញ្ញា មាន សូនីតា បង្ហើរសារ​បណ្តែត​អារម្មណ៍​ផង​​​ដែរ​ថា៖ «សុំ​ត្រឹម​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់​ តែ​អាច​​​​ផ្តល់​​​​អារម្មណ៍​​​ល្អៗ​ ពេល​វេលា​ល្អៗ​ សំខាន់​ពេល​​​នៅ​ក្បែរ​កក់​ក្ដៅ ​នៅ​ក្បែរ​ពេល​ណា​ក៏​មិន​ធុញ​រឿង​ខ្លះ​ ត្រូវ​បាន​គេ​គិត​ជំនួស ​តែងតែ​​​​​​មាន​អារម្មណ៍​​ថា​ ខ្លួន​ឯង​​ត្រូវ​បាន​ទទួល​ការ​ថ្នាក់​ថ្នម​ មើល​ថែ​ពេល​​ដែល​គេ​ហត់​នឿយ ​គឺ​ត្រូវ​តែ​ជា​យើង​អ្នក​នៅ​​ក្បែរ​គេ​ ចែក​​​រំលែក​​ក្តី​សុខ​ និង​ក្តី​ទុក្ខ​​ទាំង​អស់​នោះ​រួម​គ្នា! ​ហើយ​ក្តី​សុខ ​និង​​​ទុក្ខ ​​សូម​ត្រឹម​តែ ​២ ​​នាក់!​»។​​

រំពេច​នោះ​​មាន​អ្នក​ចូល​​​ទៅ​ Comment លើក​សរសើរ​ពី​រូប​សម្ផស្ស និង​​​គំនិត​ច្នៃ​ក្រមា​នៅ​​ក្នុង​ឈុត​សម្លៀក​បំពាក់​នៅ​ថ្ងៃ​ពិសេស ​ឬ​​ថ្ងៃ​មង្គលការ​​​​ភ្លាម​​​​ដែរ​ថា​​៖ ​​​«បើ​កូន​ក្រមុំ​​​ស្អាត​ម្ល៊ឹងៗ តើ​នរណា​មួយ​មិន​​ចង់​ធ្វើ​កូន​កំលោះ​?​ សុំ​​​​អនុញ្ញាត​ Save រូប​​​នេះ​​ទុក​មួយ​សិន​​ហើយ​ idol ស្អាត​​​​ខ្លាំង​​​​​​​​ណាស់។​

សែន​សមសួន​ ស្រស់​ល្អ​​ល្អះ​​ណាស់​ជំទាវ​ក្មួយ​​ 10 ពិន្ទុ។​ ស្លៀក​ពាក់​អ៊ីចឹង ស្អាត​ជាង​ស្លៀក​ពាក់​សិច​​ស៊ី ហើយ​​​ស្លៀក​​​ពាក់​សិចស៊ី មិន​សូវ​ជា​សម​​ភ្នែក​ទេ»។​

យ៉ាង​ណា​ក៏​មាន​​អ្នក​និយាយ​​បែប​​​ចំអន់​លេង​ដែរ​ថា៖ «កូន​ក្រមុំ​​នេះ​ ម៉េច​ក៏​ស្អាត​ម្ល៉េះ​ តែ​ទាស់​ត្រង់​ថា គ្មាន​កូន​កំលោះ! ចាស់​ហើយ​​​អាយដល ល្មម​​យក​​ប្ដី​ហើយ​ចាំ​​អង្កាល់​​ទៀត! សុំ​ដាក់​​ពាក្យ​​​ម្នាក់​ផង​​ក្រែងល មាន​វាសនា!»។​

តារា​​សម្តែង​ស្រី កញ្ញា មាន សូនីតា ដែល​ធ្លាប់​​​ជា​តំណាង​ទូតសុច្ឆន្ទៈ​នៃ​អង្គការ USAID ​និង​​សម្បូរ​ហូរ​ហៀរ​ជាមួយ​នឹង​ការងារ​​​សិល្បៈ​ផ្នែក​​ស្ប៉ត​ពាណិជ្ជកម្ម​ ខណៈ​នា​ពេល​ថ្មីៗ​នេះ ​នាង​ក៏​ក្លាយ​ជា​ទូតសុច្ឆន្ទៈ​ របស់​ផលិតផល​គ្រឿង​អេឡិចត្រូនិក​​ម៉ាក SAMSUNG ទៀត​​​​ផង។​

ក្រៅ​ពី​ការងារ​សិល្បៈ​ ​កញ្ញា មាន សូនីតា ក៏​មាន​ភាព​​កាក់កប​នឹង​អាជីវកម្ម​បើក​ហាង​លក់​ផលិតផល​ច្នៃ​ពី​ក្រមា​ ដែល​​មាន​​ឈ្មោះ​ថា «ផ្ទះ​ស្រឡាញ់​» និង​​ជា​តារា​ស្រី​​ ដែល​មាន​ទឹក​​ចិត្ត​សប្បុរស​ធម៌​ និង​មនុស្ស​ធម៌ ដែល​ជា​រឿយៗ​ គេ​ឃើញ​កញ្ញា​បាន​ប្រែក្លាយ​​ថ្ងៃ​ខួប​​កំណើត​ខ្លួន​​គឺ​ថ្ងៃទី ​​១០ ខែ​កុម្ភៈ ឲ្យ​ទៅ​ជា​​ថ្ងៃ​ពិសេស​មួយ ដើម្បី​ចែក​​​រំលែក​​នូវ​ក្តី​ស្រឡាញ់​ជា​មួយ​នឹង​កុមារ​​​ក្រីក្រ​នៅ​តាម​មណ្ឌល​កុមារ​កំព្រា​ ដោយ​បាន​នាំ​យក​ជា​សម្ភារ​សិក្សា និង​គ្រឿង​បរិភោគ​នានា​ទៅ​ចែក​ជូន​កុមារ​ទាំង​នោះ។​

តារា​សម្តែង​ស្រី​រាង​ខ្ពស់​ស្រឡះ សម្រស់​កាន់​តែ​ស្រស់​ស្អាត ញញឹម​ចេញ​​ធ្មេញ​ច្រពើស​កញ្ញា មាន​ សូនីតា នៅ​តែ​មាន​រាសី​ខ្ពស់​ត្រដែត​​ ដោយសារ​​ក្រៅ​ពី​ជោគជ័យ​​លើ​​អាជីព​បើក​ជំនួញ​​​ផ្នែក​ផលិតផល​ក្រមា​នោះ នាង​ក៏​​សឹង​តែ​គ្មាន​​ពេល​ទំនេរ​នោះ​ឡើយ ដោយសារ​ជាប់​ថត​សម្តែង​កុន និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​មិន​សូវ​ជា​លស់ ឬ​ដាច់​ពេល​ឡើយ៕​ប្រភព៖postkhmer

LEAVE A REPLY