ខេត្តព្រះសីហនុ-សមត្ថកិច្ចប្រាប់ជាបឋមថា បុរសម្នាក់បានលង់ទឹកស្លាប់នៅទឹកធ្លាក់ក្បាលឆាយ នាល្ងាចថ្ងៃ២៣កក្កដា២០២០ ពេលនាំក្រុមគ្រួសារទៅលេងទឹកធ្លាក់ក្បាលឆាយ។ បើតាមពលរដ្ឋនៅកន្លែងកើតហេតុថា បុរសរងគ្រោះដំបូងបានចុះទៅជួយកូនរបស់ខ្លួនដែលរកលង់ទឹក ចៃដន្យអាក្រក់ក៏ដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់តែម្តង ចំណែកកូនជនរងគ្រោះមិនមានគ្រោះថ្នាក់ទេ ។
សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះឈ្មោះ ឈួន ឈា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែររោងចក្រញ៉ូស៊ីន ក្រុម៦ ភូមិ១ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ ។

LEAVE A REPLY