នក​កើត​ឆ្នាំ​ទ្រព្យ​ទាំង​៧ រោង វក មមី មមែ ខាល ច ឆ្លូវ លេខ​នាំ​ហេង​268 មាន​លាភ​មាន​ជ័យ​ជុំ​សិរី​សួស្តី មាស ប្រាក់ លុយកាក់​វាល់​លាន​ហូរ​ចូល​មក​នឹង​ក្លាយទៅជា​អ្នកមាន​ទ្រព្យធន​មហាសាល​ព្រោះ​ជួប​មហា​សំណាង​ចូល​មក​ឯង​ៗ​ដែល​ជា​ការ​កែប្រែ​ខ្សែជីវិត​ដ៏​អស្ចារ្យ​នៅ​ក្នុង​រង្វង់​បី​ថ្ងៃនេះ សូម​លោក​អ្នក​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ជោគជ័យ​នៃ​ជីវិត​ពិតជា​មាន ។ឆ្នាំរោង ជា​អ្នកមាន​សំណាង​ជាងគេ នៅ​ក្នុង​រង្វង់​បី​ថ្ងៃនេះ​លោក​អ្នក​ជួប​តែ​សំណាងល្អ ទទួល​បាន​លាភសក្ការៈ​មាសប្រាក់​ចូល​មហាសាល ។

~

ចន្លោះ​បី​ថ្ងៃនេះ​បើ​លោក​អ្នកមាន​បំណង​ធ្វើ​អ្វីមួយ សូមកុំ​រារែក​ឱ្យ​សោះ គឺ​ត្រូវ​តែ​សម្រុក​ធ្វើ​ទៅ​តាម​ការ​ប៉ង​មក​នោះ​ៗ​ចុះ​ប្រាកដជា​បាន​ជោគជ័យ ប៉ុន្តែ​លោក​អ្នក​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ផង​ដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន​ដែល​តែងតែ​យកចិត្តយកថ្លើម ព្រោះ​មនុស្ស​នេះ​អាច​ជះ​ឥទ្ធិពល​មិនល្អ​អាច​ធ្វើ​ឱ្យ​ព្រេងសំណាង​ក្លាយទៅជា​គ្រោះភ័យ​ដោយសារ​តែ​ការ​ចាញ់បោក​គេ ។

~

ឆ្នាំវក នៅ​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ លោក​អ្នកមាន​ឫ​ទ្ធី​បារមី​តេជៈ​ខ្លាំងក្លា ប្រាជ្ញ​ឈ្លាសវៃ អារម្មណ៍​ភ្លឺ​ថ្លា មានជោគ​ជតារាសី ខ្ពស់ត្រដែត នឹង​បាន​ជួប​ក្រុម​មនុស្ស​ល្អ​រង់ចាំ​ជួយ​ជា​និច្ច ហើយ​រឿង​អាក្រក់​ៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាំងពី​ខែ​ចាស់ នឹង​ត្រូវ​រលាយ សាបសូន្យ​អស់ ហើយ​ជំនួស​មក​វិញ​នូវ​លាភ​ធំ

~

សំណាង​ធំ​ធ្វើ​ឱ្យ​ក្តី​បំណង​ដែល​ប៉ង​ទុក​តាំងពី​ដើម​មក​នោះ​នឹង​បាន​សម្រេច​ដូច​ការ​គិត នៅ​ត្រឹម​បី​ថ្ងៃនេះ​មិន​កន្លង​ឡើយ ។

ឆ្នាំមមី លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​បញ្ជាក់​ថា​អ្នក​កើត​ឆ្នាំ​នេះ​នៅ​រង្វង់​បី​ថ្ងៃនេះ​មាន​លាភ​មាន​ជ័យ​លុយ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​សព្វគ្រប់​បែប​យ៉ាង ។ឆ្នាំមមែ

~

ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ នៅ​ចន្លោះ​បី​ថ្ងៃ​កណ្តាលខែ​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

~

ឆ្នាំខាល នៅ​ក្នុង​រង្វង់​បី​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា មាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។ឆ្នាំច តំណាង​ដោយ​សុនខ​មាស នៅ​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ​ដួង​រាសី​ឡើង​ស្រឺ​ត លោក​អ្នកមាន​លាភ​មានសំណាង​ធំ​លុយកាក់

~

មាស ប្រាក់​ហូរ​ចូល​ជាប់​មិន​ដាច់ ដែល​ជា​ការ​កែប្រែ​ជោគវាសនា​ដ៏​ត្រចះត្រចង់ ។ នៅ​ចន្លោះ​បី​ថ្ងៃនេះ ទោះជា​លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​តោង​បាន​សម្រេច​ផល​ល្អ ឯ​បុរស​នារី​ណា​ដែល​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ប្រាកដជា​នឹង​ជួប​មហាលាភ​រស់ ចូល​មក​កៀក​កិត​ជាប់​ជិត​នឹង​ខ្លួនប្រាណ​ពេញ​ដោយ​ក្តី​សុខសាន្ត ។

ឆ្នាំឆ្លូវ ដែល​មាន​រូប​កណ្តុរ​គជ់ ជា​តំណាង លើក​ជោគជតារាសី​ក្នុង​រង្វង់​បី​ថ្ងៃនេះ​អណ្តែត​ឡើង​ត្រដឹម និង​ជួប​ព្រេង​សំណាងល្អ​ៗ​ខុស​ពី​ខែ​ចាស់​ដាច់​ស្រឡះ ។ នៅ​ចន្លោះ​បី​ថ្ងៃនេះ​ទោះជា​លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​ដោយ​ក៏​តែង​ទទួល​បាន​ជោគជ័យ​គ្រប់​ប្រការ ព្រោះ​មាន​មនុស្ស​ល្អជា​ច្រើន​នៅ​រង់ចាំ​ជួយ​យិ​ត​យោង​ជា​និច្ច ។ សម្រាប់​លោក​អ្នកជា​មន្ត្រីរាជការ​វិញ​ក៏​បាន​ឡើងបុណ្យស័ក្ដិ យស​សរសើរ​ដោយសារ​អ្នកមាន​អំណាច​នៅ​ចាំ​ជួយ​ជំរុញ ជួយ​ជ្រោង​ឡើង ៕

LEAVE A REPLY