ចំនួនមនុស្សស្លា ប់នៅវៀតណាម ដោយសារគ្រោះទឹកជំនន់-បាក់ដី កើនដល់…!
ចំនួនមនុស្សស្លា ប់នៅវៀតណាម ដោយសារគ្រោះទឹកជំនន់-បាក់ដី កើនដល់...!(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា តួលេខអ្នកស្លា ប់~ដោយសារបំណាក់ដី ទឹកជំនន់ ព្រមទាំង គ្រោះធ ម្មជាតិដទៃទៀត ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម~ ចាប់តាំងតែពីដើមខែតុលានេះមក បានកើនដល់១៣០នាក់ ហើយមនុស្ស១៨នាក់ទៀតនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ~ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។
ចំនួនអ្នកស្លា ប់ខាងលើដែលកើនពី១១៩នាក់ ~កាលពីថ្ងៃសៅរ៍ម្សិលមិញ គឺភាគច្រើនត្រូវបានរាយការណ៍ចេញពីខេត្តក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ ~ជាមួយគ្នានេះ...
ព្យុះទីហ្វុង Saudel បង្កការរំខានដល់ការធ្វើចរាចរណ៍យ៉ាងខ្លាំង នៅខេត្តហៃណាន ប្រទេសចិន!
(ហៃកូវ)៖ ព្យុះទីហ្វុង សូដែល (Saudel) ជាព្យុះទី១៧ដែលវាយប្រហារប្រទេសចិននៅឆ្នាំនេះ បានបង្កឱ្យមានការរំខានដល់ចរាចរណ៍យ៉ាងខ្លាំងនៅខេត្តដីកោះហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន។~ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។អាជ្ញាធរផ្លូវដែកខេត្តដីកោះ Hainan បានគូសបញ្ជាក់ថា ចាប់ពីរសៀលថ្ងៃសៅរ៍នេះ សេវាកម្មខ្សែរថភ្លើងដែលមានល្បឿនលឿននៅជុំវិញខេត្តដីកោះនេះ ត្រូវបានផ្អាក ខណៈព្យុះ Saudel ~បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ ក្រៅពីនេះ រថភ្លើងដឹកអ្នកដំណើរទាំងអស់ដែលចូល និងចេញខេត្តដីកោះនេះ ក៏ត្រូវបានផ្អាកដំណើរការផងដែរ។
ទន្ទឹមនឹងនេះ ការិយាល័យសន្តិសុខសុវត្ថិភាពដែនសមុទ្រខេត្តដីកោះ Hainan ~ក៏បានគូសបញ្ជាក់បន្ថែមថា ឥទ្ធិពលព្យុះទីហ្វុង Saudel ក៏បានបង្ខំឲ្យកប៉ាល់ដែលធ្វើដំណើរ ទៅមកទាំងអស់ ត្រូវបញ្ឈប់សេវាកម្មចាប់ពីម៉ោង...
លោក ខេមរៈ សិរីមន្ត និង អ្នកនាង ពេជ្រ សោភា បានបរិច្ចាគថិវិកាផ្ទាល់ខ្លួនជួយដល់បងប្អូនរងគ្រោះទឹកជំនន់!!
លោក ខេមរៈ សិរីមន្ត និង អ្នកនាង ពេជ្រ សោភា បានបរិច្ចាគថិវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកការជួយដល់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះនូវគ្រោះថ្នាក់ទឹកជំនន់ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋរងគ្រោះ ។ នេះបើតាមការឱ្យដឹងពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនៅលើគណនីហ្វេសប៊ុក ។លោក ខេមរៈ សិរីមន្ត បរិច្ចាគថវិកាចំនួន ១.២៥០ ដុល្លារអ្នកនាង ពេជ្រ សោភា បរិច្ចាគថវិកា ១.០០០ ដុល្លារ
ស៊ែរបន្ត!ពេលនេះ ខ្វះមី ជាតិ ៤០០០កេះទៀត បងប្អូនណាមានលក់ ទាក់ទងទៅស្រីអូន…!
ពេលនេះ ខ្វះមី ជាតិ ៤០០០កេះទៀត បងប្អូនណាមានលក់ ទាក់ទងទៅស្រីអូន...! ស្រីអូនដែលគេនិយមហៅ នារីចិត្តធម៏ ជួយអ្នកក្រខ្សត់លំបាកជាច្រើន ពេលនេះ ប្រជាពលរដ្ខជួបគ្រោះទឹកជំនន់នាងបានប្រកាសជួយ មិនឈរមើលនឹងភ្នែកទេ ។ នាងបានបង្ហាញសារថា ៖ទិញមីជាតិបាន1000កេះហេីយនៅខ្វះ4000កេះទៀតទេបងប្អូនជួយប្រាប់ផង។។
គិតទៅខ្ញុំល្ងង់ណាស់ផុសសួរបងប្អូនគឺលឿនជាងដេីរទិញ រត់ពីមួយកន្លែងទៅមួយកន្លែងមិនមែនស្រួលទេ គ្រាន់ផុសមួយភ្លែតមិញទិញបាន1000កេះហេីយ បងប្អូនក្នុងហ្វេសប៊ុសគួរអោយស្រលាញ់ណាស់សាមគ្គីល្អណាស់ អរគុណបងប្អូនរួមជាតិ។។។
ប្រធានាធិបតីតាហ្ស៊ីគីស្ថានដែលដឹកនាំ២៦ឆ្នាំ ឈ្នះឆ្នោតអាណត្តិ៧ឆ្នាំទៀត!!
ប្រទេស តាហ្ស៊ីគីស្ថាន បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃទី ១១ ខែតុលា។ អ្នកចេញទៅបោះឆ្នោតមាន ៨៥ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុប៤,២លាននាក់។
គណៈកម្មាការរៀបចំការបោះឆ្នោតតាហ្ស៊ីគីស្ថាន បានស្រង់លទ្ធផលឆ្នោតបឋម ដោយបង្ហាញថា លោក Emomali Rahmon ទទួលសំឡេងបោះឆ្នោតគាំទ្ររហូតដល់ជាង៩០ភាគរយ ហើយជាមួយលទ្ធផលនេះ លោក នឹងបន្តដឹកនាំក្នុងអាណត្តិ៧ឆ្នាំថ្មី។
ក្នុងបោះឆ្នោតនេះ លោក Rahmon មកពីគណបក្សប្រជាធិបតេយ្យរបស់ប្រជាជន ដែលជាបក្សកាន់អំណាច បានផ្ដួលគូប្រជែង៤នាក់ផ្សេងទៀត តែគ្មានបក្សប្រឆាំងណាមួយមានកម្លាំងស្មើបក្សលោកសោះ។
ទោះបីឈ្នះឆ្នោតឡើងវិញ រដ្ឋាភិបាលអាណត្តិថ្មីរបស់លោកប្រធានាធិបតី Rahmon នឹងប្រឈមមុខដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ-១៩ ខណៈពលរដ្ឋតាហ្ស៊ីគីស្ថានមួយលាននាក់ កំពុងបម្រើការនៅក្រៅប្រទេស ជាពិសេស រុស្ស៊ី។
ភាគច្រើននៃអ្នកបោះឆ្នោតនៅរដ្ឋធានី ឌូស្ហាន់បេ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP...
COVID-19៖ ប្រេស៊ីល នឹងអនុញ្ញាតឲ្យអ្នកគាំទ្រខ្លះចូលកីឡដ្ឋានបាល់ទាត់វិញ!
ក្រសួងសុខាភិបាលប្រេស៊ីលបានចេញសេចក្តីប្រកាសខ្លីថា រឿងដែលសំខាន់បំផុតដំបូងគឺត្រូវឲ្យមានអ្នកគាំទ្រត្រឹម ៣០ ភាគរយនៃចំនួនកៅអីសរុបក្នុងកីឡដ្ឋានប៉ុណ្ណោះ ប៉ុន្តែបើស្ថានភាពល្អប្រសើរជាងនេះ នឹងបន្ថែមលើសនេះទៀតប្រសិនបើចាំបាច់។ ដូច្នេះមានន័យថា ប្រេស៊ីលនឹងអនុញ្ញាតឲ្យមានចំនួនអ្នកគាំទ្រប្រមាណ២៥០០០ នាក់នៅក្នុងកីឡាដ្ឋាន Maracana ក្នុងក្រុង Rio de Janeiro ប៉ុណ្ណោះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការសម្រេចចិត្តបែបនេះ កើតឡើងបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (BFC) បានស្នើសុំមន្ត្រីសុខាភិបាលសម្រេចលើសំណើរបស់ពួកគេដើម្បីធ្វើឲ្យអ្នកគាំទ្រវិលត្រឡប់ទៅកាន់ទីលានដែលបានបិទអស់រយៈពេល៦ខែមកហើយនោះ។ កម្មវិធីប្រកួតបាល់ទាត់ស្ទើពេញពិភពលោកបានផ្អាកតាំងពីខែមីនា ស្របពេលការរីករាលដាលជំងឺ COVID-19 កំពុងកើនឡើងខ្លាំង។
យ៉ាងណាក៏ដោយ បើទោះមានការអនុញ្ញាតដូច្នេះក្តី តែទីក្រុងខ្លះដូចជា Belo Horizonte បាន បដិសេធការវិលត្រឡប់របស់អ្នកគាំទ្រនេះ ដ្បិតមានចំនួនអ្នកឆ្លងជំងឺរាតត្បាតសកលនេះច្រើននៅឡើយ។
មកទល់ពេលនេះ...
ល្បីកញ្ញា យូរី ត្រៀមចាកចេញពីផលិតកម្មសាន់ដេ!!
ភ្នំពេញ៖ ពេលថ្មីៗនេះ ស្រាប់តែលេចឮនូវដំណឹងរហៀងៗថា តារាចម្រៀងស្រីសាច់សខ្ចីកញ្ញា យូរី ត្រៀមចាកចេញពីទ្រនំចាស់សាន់ដេ ដែលខ្លួនបានជ្រកកោន ៥ ឆ្នាំ តែនៅមិនទាន់បានបង្ហើបតម្រុយទ្រនំថ្មីនៅឡើយនោះទេ។
មើលទៅដំណើរនៅលើវិថីសិល្បៈរបស់កញ្ញា សេន យូរី ហាក់នៅស្រពេចស្រពិលត្រង់ថា តើនាងសម្រេចចិត្តនៅច្រៀងបន្តក្នុងផលិតកម្មសាន់ដេ តទៀត ឬក៏ចង់ទៅផលិតកម្មផ្សេងនោះទេ ខណៈកុងត្រារបស់នាងអស់សុពលភាពតាំងពីខែកក្កដា កន្លងមកម្ល៉េះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះកញ្ញា យូរី ច្រៀងនៅក្នុងផលិតកម្ម Rock និង សាន់ដេសុទ្ធតែមានចុះកុងត្រាដូចគ្នា ហើយក្រោយពីផុតកុងត្រាម្តងៗ គេតែងតែឃើញនាងចង់សម្រាកមួយរយៈសិន យូរបំផុតត្រឹម ២-៣ ខែ នាងក៏ព្រលយឲ្យដឹងពីទ្រនំថ្មីនៅផលិតកម្មណាជាមិនខាន។
ក្រៅពីមិនទាន់បានបញ្ជាក់ឲ្យច្បាស់ថា នៅជាតារាចម្រៀងសាន់ដេ ទៀត ឬនឹងក្លាយជាសមាជិកផលិតកម្មថ្មីនោះកញ្ញា យូរី...
លោក អ៊ូ វណ្ណឌី យកបន្លាស់ឡាន-ម៉ូតូដែលគេបោះចោល ច្នៃជារូបសត្វ និងវត្ថុនានាដ៏ទាក់ទាញ!
ភ្នំពេញ៖ លោក អ៊ូ វណ្ណឌី គឺជាសិល្បករសហសម័យដែលមានជំនាញដ៏កម្រមួយរូបនៅកម្ពុជា លោក បានយកគ្រឿងបន្លាស់ឡាន-ម៉ូតូ និងដែកចាស់ៗ និងខ្លះគេបោះចោល ច្នៃជារូបចម្លាក់សត្វនានា និងវត្ថុប្រើប្រាស់ ដ៏ប្លែក និងទាក់ទាញបានប្រមាណ៤០ រួចមកហើយរួមមាន រូបហនុមាន គោព្រៃ នង្គ័ល របាំត្រុដិ និងរូបដំរីជាដើម។ សិល្បករសហសម័យរូបនេះ បានឱ្យដឹងថា គោលដៅនៃការច្នៃរូបចម្លាក់ដ៏ប្លែកនេះ ព្រោះលោកចង់យករបស់គេបោះចោល ច្នៃទៅជារបស់ដែលមានតម្លៃ និងជួយថែរក្សាបរិស្ថាន។ លោកបន្ថែមថា ដ្បិតរូបចម្លាក់ទាំងនេះ ទទួលបានការចាប់អារម្មណ៍ពីមហាជនច្រើនក៏ពិតមែន តែមិនសូវមានទីផ្សារប៉ុន្មានទេ ហើយនាបច្ចុប្បន្ន ទាល់តែមានការបញ្ជាទិញ ទើបលោកច្នៃ ព្រោះត្រូវចំណាយថវិកា...
មិនមែនមានតែSelena Gomez ឯណា! George Clooneyនិង ភរិយា ក៏បានបរិច្ចាគប្រាក់ដល់ប្រទេសលីបង់ដែរចំនួន..!
មិនមែនមានតែSelena Gomez ឯណា! George Clooneyនិង ភរិយា ក៏បានបរិច្ចាគប្រាក់ដល់ប្រទេសលីបង់ដែរចំនួន..!បរទេស៖ កាលពីពេលថ្មីៗនេះ តារាសម្តែង George Clooneyនិង ភរិយាឈ្មោះ Amal Clooney បានបរិច្ចាកប្រាក់រហូតដល់១០០,០០០ ដុល្លារ ដល់ប្រទេសលីបង់ ដែលកំពុងតែរងការខូចខាតខ្លាំង ដោយសារតែមានករណីផ្ទុះដ៏កក្រើកនៅក្នុងទីក្រុង Beirut ប្រទេសលីបង់ ដែលបណ្តាលឱ្យមនុស្ស បានស្លាប់និងរងរបួសរាប់ពាន់នាក់។
ដោយឡែកតារាប្រុសស្រីជាប្រពន្ធមួយគូនេះ បានសម្តែងនូវសេចក្តីសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះជាពន់ពេក ដោយពួកគេបានចំណាយលុយផ្ទាល់ខ្លួនសរុប១០០,០០០ ដុល្លារ ទៅលើកម្មវិធីសប្បុរសធម៌៣ផ្សេងៗគ្នារបស់ប្រទេសលីបង់ផងដែរ។
ក្រោយពីបានឃើញដូច្នេះហ្វេនជាច្រើន បានសម្តែងពីសេចក្តីរំភើបត្រេកអរចំពោះ ប្រជាជនលីបង់ផងដែរ ដែលមានអ្នកជួយជាបន្តបន្ទាប់ដល់ប្រទេសមួយនេះ ដែលកំពុងតែរងការខូចខាតយ៉ាងសម្បើម។ជាចុងក្រោម George Clooneyនិង Amal...
កាត់ចិត្តទៅស្រីៗ!តារាសម្ដែង Guzbel គ្រោងរៀបការជាមួយគូស្នេហ៍ភេទដូចគ្នាហើយ!
ថៃ៖ ត្រលប់ទៅកាន់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់កាលពីដើមឆ្នាំកន្លងមក តារាសម្តែងវ័យក្មេងលោក Gusbel Peerakorn បានបង្ហោះរូបភាព បង្ហាញមុខមាត់ គូស្នេហ៍ដែលជា បុរសដូចគ្នា ដោយទន្ទឹមនឹងការប្រកាសពីក្តីស្រឡាញ់នេះផងដែរ បានធ្វើឲ្យហ្វេនៗរបស់លោកផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រកាសមួយនេះ។
ជាក់ស្តែង ដោយកាលពីថ្មីៗនេះ តារាសម្តែងវ័យក្មេងនេះ បានបង្កើតការស្រឡាំងកាំងម្តងទៀត ដោយនៅលើអ៊ីនស្តារក្រាមបានចែករំលែក រូបភាពមិត្តប្រុសរបស់លោក ដែលបានរស់នៅ ទីក្រុងញូយ៉កនោះ សុំរៀបការ។
លើសពីនេះទៅទៀត រូបភាពដែលកំពុងពាក់ចិញ្ចៀននៅម្រាមដៃខាងឆ្វេងរបស់លោក ដោយដៃម្ខាងទៀតជាអ្នកកាន់ ដែលដឹងច្បាស់ថាជាមិត្តប្រុសរបស់គាត់ ជាមួយ captionថា «រូបភាពបានបញ្ជាក់ដោយខ្លួនឯង»។ក្រោយឃើញបែបនេះហើយ មានមហាជនជាច្រើន ជាពិសេសហ្វេន ចូលបញ្ចេញមតិជាហូរហែរ ដែលបានសម្តែងការត្រេតអរ និងចូលរួម អបអរសារទរ ដល់អ្នកទាំងពីរផងដែរ៕សូមទស្សនារូបខាងក្រោម៖
ប្រភព៖khmerload