នកកើតឆ្នាំឡាក់ឆុងទាំង៧រាសីធ្លាក់ចុះខ្លាំង អាចនឹងជួបគ្រោះកាចដោយប្រការណាមួយ បើអ្នកទាំងនោះមិនបានត្រៀមខ្លួនការពារឱ្យបានសមស្របទៅនឹងអបិយជំនឿនោះទេ ។
~
រឿងឆ្នាំឆុងនេះគឺជារឿងដែលប្រជាជនចិន និងខ្មែកាត់ចិនជឿជាក់ណាស់ និងមិនអាចបំភ្លេចបានឡើយ ព្រោះបើតាមទំនៀមទម្លាប់របស់មហាជនទាំងនោះភាគច្រើនបំផុតតែងមានជំនឿបែបអរូបី ពិសេសទាក់ទងនឹងរឿងឆុងឆ្នាំនេះ
~
ដោយគិតថា វាជាហេតុផលដែលអាចបណ្ដាលឲ្យរាសីធ្លាក់ចុះ ប្រកបរបរមិនជោគជ័យ ធ្វើការងារតាមស្ថាប័នរដ្ឋ ឬឯកជនមិនរីកចម្រើន និងមានជំងឺដង្កាត់មកជាមួយផង។
~
ដូច្នេះដើម្បីលើកយីអ៊ុនដំឡើងរាសីជាបន្ទាន់ និងដើម្បីកាត់គ្រោះកាចចង្រៃចោលឱ្យអស់ យកលាភហេងហេងចូលមកវិញ លោកអ្នកដែលស្ថិតក្នុងឆ្នាំទាំង៧ខាងលើត្រូវប្រញាប់ស៊ែរចេញជាបន្ទាន់ បួងស៊ួងសុំលាភសំណាង សុំង៉ូវហេងនៅពេលនេះ ។ បន្ទាប់មកត្រូវធ្វើពិធីកម្មផ្សេងៗដើម្បីរំដោះគ្រោះភ័យចង្រៃចេញពីរូបកាយឱ្យអស់ ។
~
ជុំវិញការធ្វើពិធីរំដោះគ្រោះនេះ បើលោកអ្នកគ្មានពេលវេលាគ្រប់គ្រាន់ទៅកាន់វត្តអារាមទេ
~
លោកអ្នកគ្រាន់តែចំណាយធនធានលុយកាក់បន្តិចបន្តួចទិញផ្កាភ្ញី ទឹកអប់ ម្ហូបអាហារនំចំណីទៅជូនលោកអ្នកដ៏មានគុណគឺឪពុកម្តាយឬព្រះរស់របស់យើង ហើយអញ្ជើញគាត់ស្រោចស្រពទឹកឱ្យទទួលពរជ័យពីព្រះរស់ដើម្បីរំដោះគ្រោះអាក្រក់ និងនាំមកវិញនូវសិរីសួស្តី លាភសំណាង ហេងចូលហេង ជាក់ជាមិនខាន។
~
តាមទំនាយបានអះអាងថា ឆ្នាំរោង មមី ច និងកុរ ឆុងខ្លាំង ឬឆុងមួយរយភាគរយ ចំណែកឯឆ្នាំឆ្លូវ ខាល និងឆ្នាំវក ឆុង៥០ភាគរយក្នុងចន្លោះពេលនេះ គឺពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ មេសា ។ត្រណមដែលឆ្នាំឆុងទាំង៧ ឆ្លូវ ខាល រោង មមី វក ច កុរ មិនគួរធ្វើ៖១-រយៈពេលបីថ្ងៃនេះបើអាចចៀសបាន គួរលោកអ្នកវៀរនូវអបាយមុខពីរយ៉ាងគឺការសេពគ្រឿងស្រវឹង និងលេងល្បែងភ្នាល់ដ៏ងប់ងល់ ព្រោះអំពើទាំងនេះមិនបាននាំមកនូវសិរីសួស្តីទេ មានតែការវិនាស អន្តរធាន ។
២-កុំសេពគប់មនុស្សដែលខ្លួនមិនធ្លាប់ស្គាល់ពីមុនមក ពិសេសមនុស្សដែលមានសម្បុរខ្មៅស្រអែម រាងទាបទ្រនាប់ និយាយច្រើន ព្រោះមនុស្សប្រភេទនេះអាចនឹងទាញអ្នកឱ្យធ្លាក់ចូលក្នុងអំពើអបាយក៏ថាបាន។៣-ក្នុងអំឡុង៣ថ្ងៃនេះយកល្អលោកអ្នកគួរផ្អាកមុខរបរសិន តែប្រសិនបើជ្រុលបានជាដាក់ទុនទៅហើយ និងមិនអាចអាក់ខានបាន គួរចាត់តំណាងដែលអាចទុកចិត្តបានឱ្យធ្វើការងារនេះជំនួសបណ្តោះអាសន្នសិន ក្រោមការពន្យល់ណែនាំពីរបៀបការងារដោយម៉ត់ចត់។
៤-ហាមមិនឱ្យចូលរួមបុណ្យសពជាដាច់ខាត បើជាការចាំបាច់យកល្អត្រូវផ្ញើលុយចូលបុណ្យ និងពាក្យពេចន៍ផ្តាំផ្ញើចូលរួមរំលែកទុក្ខទៅបានហើយ លុះដល់បុណ្យ៧ថ្ងៃ ចាំទៅចូលរួម តែបើចៀសបាន ក៏កុំទៅកាន់រោងបុណ្យតែម្តងទើបជាការប្រសើរ ។៥-ហាមមិនឱ្យទៅមើលគេរៀបចំក្រុងពាលីក្នុងពិធីផ្សេងៗ តែលោកអ្នកអាចចូលរួមទទួលទាននូវភោជនាហារក្នុងពិធីនោះបាន រួចត្រូវត្រឡប់មកលំនៅឋានវិញយ៉ាងប្រញាប់ ។៦-ហាមសាងសង់ ឬជួសជុលលំនៅឋានក្នុងអំឡុងពេល៣ថ្ងៃនេះ តែបើជ្រុលបានជាសាងសង់ទៅហើយ គួរចាត់សមាជិកគ្រួសារណាម្នាក់ឱ្យជួយមើលការខុសត្រូវជំនួសសិនទើបជាការប្រសើរ ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាភពផែនដី ទេវតាទ្រព្យ ទេវតាឆ្នាំថ្មី ព្រះអង្គមាស លោកយាយពេញ ព្រះអង្គដងកើតាមជួយលើករាសី កម្ចាត់គ្រោះ កាត់ស៊យ ដល់ឆ្នាទាំង៧នេះផង ឲ្យលោកអ្នកជួបតែសុខសប្បាយ ចម្រុងចម្រើន ទទួលបានហេងហេង មានលាភ មានជ័យ និងចៀសផុតពីគ្រោះកាចចង្រៃជារៀងរហូត សត្រូវមកពីមុខឱ្យរំលង សត្រូវមកពីខ្នងឱ្យរលាយអន្តរធានទៅហោង ។