បរទេស៖ ក្រោយពីបានចាក់ច្រវ៉ាក់បេះដូងជាប់ជាច្រើនឆ្នាំរួចមក នៅពេលនេះ តារាចម្រៀង Selena Gomez បានសម្រេចចិត្តបើកទ្វារបេះដូង ទទួលសេចក្តីស្នេហាវិញហើយ ក្រោយពីអត់លិឍប្រហែលជា៣ឆ្នាំរួចមក។

ជាការពិតណាស់ ទោះបីជាតារាស្រីរូបនេះ សម្រេចចិត្តបើកយកទទួលស្នេហាថ្មីក៏ដោយ ប៉ុន្តែលើកនេះម្ចាស់បទ «Rare» រូបនេះហាក់បីដូចជាជ្រើសរើសយកបុរសណា ដែលប្រាកដប្រជាជាមួយខ្លួន ដោយប្រកាន់គោលជំហររឹងមាំសុទ្ធចិត្តអត់លិឍ គ្រាន់បើជាងជ្រើសយកមនុស្សខុស។

ដោយឡែកថ្មីនេះៗ បើយោងតាមសារព័ត៍មានច្បាស់ការមួយ បានផ្សាយថាSelena Gomez បានលេងឆាតជាមួយមនុស្សប្រុសពីរ បីនាក់ ប៉ុន្តែមិនដឹងថាជានរណាខ្លះឡើយ ដោយទំនងមើលទៅតារាម្នាក់នេះ កំពុងតែស្វែងរកបុរសណាដែលអាចធ្វើឲ្យទទួលមានសេចក្តីផងដែរ ដោយរំពឹងថានឹង មិនដូចសង្សារចាស់ប៉ុន្មាន​នាក់មុនៗនោះ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនក៏សម្តែងសេចក្តីងឿងឆ្ងល់ថា បុរសមួយណាវិញ ដែលមានសំណាងអាចឆាបឆក់បេះដូងតារាស្រីវ័យ២៨ឆ្នាំមកថ្មមថែនិង ព្យាបាលរបួសបេះដូងដែលសេសសល់មកពី សង្សារចាស់វិញ ខណៈពេលដែលមានតារាប្រុសមិនតិចនាក់នោះទេ កំពុងតែប្រជែងគ្នា ធ្វើជាម្ចាស់បេះដូងតារាស្រីរូបនេះនោះ។

គួររម្លឹកដែរថា ទោះបីជាយ៉ាងណាក៏ដោយ Selena Gomez កំពុងស្ថិតក្នុងភាពឯការដដែល ដោយមិនទាន់សម្រេចចិត្តថានឹងយកនរណាម្នាក់ច្បាស់លាស់ឡើយ ដោយមានមេរៀនលើកមុន ធ្វើឲ្យតារាមួយដួងនេះ មិន​ងាយនឹងទុកចិត្តទៅលើរឿងស្នេហាម្តងទៀតនោះឡើយ មានតែពេលវេលាតែប៉ុណ្ណោះទើបអាចមើលចិត្តមនុស្សធ្លុះបាន៕

LEAVE A REPLY