ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

ចំនួនមនុស្សស្លា ប់នៅវៀតណាម ដោយសារគ្រោះទឹកជំនន់-បាក់ដី កើនដល់…!

ចំនួនមនុស្សស្លា ប់នៅវៀតណាម ដោយសារគ្រោះទឹកជំនន់-បាក់ដី កើនដល់...!(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា តួលេខអ្នកស្លា ប់~ដោយសារបំណាក់ដី ទឹកជំនន់ ព្រមទាំង គ្រោះធ ម្មជាតិដទៃទៀត ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម~ ចាប់តាំងតែពីដើមខែតុលានេះមក បានកើនដល់១៣០នាក់ ហើយមនុស្ស១៨នាក់ទៀតនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ~ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។ ចំនួនអ្នកស្លា ប់ខាងលើដែលកើនពី១១៩នាក់ ~កាលពីថ្ងៃសៅរ៍ម្សិលមិញ គឺភាគច្រើនត្រូវបានរាយការណ៍ចេញពីខេត្តក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ ~ជាមួយគ្នានេះ...

ព្យុះទីហ្វុង Saudel បង្កការរំខានដល់ការធ្វើចរាចរណ៍យ៉ាងខ្លាំង នៅខេត្តហៃណាន ប្រទេសចិន!

(ហៃកូវ)៖ ព្យុះទីហ្វុង សូដែល (Saudel) ជាព្យុះទី១៧ដែលវាយប្រហារប្រទេសចិននៅឆ្នាំនេះ បានបង្កឱ្យមានការរំខានដល់ចរាចរណ៍យ៉ាងខ្លាំងនៅខេត្តដីកោះហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន។~ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។អាជ្ញាធរផ្លូវដែកខេត្តដីកោះ Hainan បានគូសបញ្ជាក់ថា ចាប់ពីរសៀលថ្ងៃសៅរ៍នេះ សេវាកម្មខ្សែរថភ្លើងដែលមានល្បឿនលឿននៅជុំវិញខេត្តដីកោះនេះ ត្រូវបានផ្អាក ខណៈព្យុះ Saudel ~បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ ក្រៅពីនេះ រថភ្លើងដឹកអ្នកដំណើរទាំងអស់ដែលចូល និងចេញខេត្តដីកោះនេះ ក៏ត្រូវបានផ្អាកដំណើរការផងដែរ។ ទន្ទឹមនឹងនេះ ការិយាល័យសន្តិសុខសុវត្ថិភាពដែនសមុទ្រខេត្តដីកោះ Hainan ~ក៏បានគូសបញ្ជាក់បន្ថែមថា ឥទ្ធិពលព្យុះទីហ្វុង Saudel ក៏បានបង្ខំឲ្យកប៉ាល់ដែលធ្វើដំណើរ ទៅមកទាំងអស់ ត្រូវបញ្ឈប់សេវាកម្មចាប់ពីម៉ោង...

លោក ខេមរៈ សិរីមន្ត និង អ្នកនាង ពេជ្រ សោភា បានបរិច្ចាគថិវិកាផ្ទាល់ខ្លួនជួយដល់បងប្អូនរងគ្រោះទឹកជំនន់!!

លោក ខេមរៈ សិរីមន្ត និង អ្នកនាង ពេជ្រ សោភា បានបរិច្ចាគថិវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកការជួយដល់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះនូវគ្រោះថ្នាក់ទឹកជំនន់ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋរងគ្រោះ ។ នេះបើតាមការឱ្យដឹងពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនៅលើគណនីហ្វេសប៊ុក ។លោក ខេមរៈ សិរីមន្ត បរិច្ចាគថវិកាចំនួន ១.២៥០ ដុល្លារអ្នកនាង ពេជ្រ សោភា បរិច្ចាគថវិកា ១.០០០ ដុល្លារ

ស៊ែរបន្ត!ពេលនេះ ខ្វះមី ជាតិ ៤០០០កេះទៀត បងប្អូនណាមានលក់ ទាក់ទងទៅស្រីអូន…!

ពេលនេះ ខ្វះមី ជាតិ ៤០០០កេះទៀត បងប្អូនណាមានលក់ ទាក់ទងទៅស្រីអូន...! ស្រីអូនដែលគេនិយមហៅ នារីចិត្តធម៏ ជួយអ្នកក្រខ្សត់លំបាកជាច្រើន ពេលនេះ ប្រជាពលរដ្ខជួបគ្រោះទឹកជំនន់នាងបានប្រកាសជួយ មិនឈរមើលនឹងភ្នែកទេ ។ នាងបានបង្ហាញសារថា ៖ទិញមីជាតិបាន1000កេះហេីយនៅខ្វះ4000កេះទៀតទេបងប្អូនជួយប្រាប់ផង។។ គិតទៅខ្ញុំល្ងង់ណាស់ផុសសួរបងប្អូនគឺលឿនជាងដេីរទិញ រត់ពីមួយកន្លែងទៅមួយកន្លែងមិនមែនស្រួលទេ គ្រាន់ផុសមួយភ្លែតមិញទិញបាន1000កេះហេីយ បងប្អូនក្នុងហ្វេសប៊ុសគួរអោយស្រលាញ់ណាស់សាមគ្គីល្អណាស់ អរគុណបងប្អូនរួមជាតិ។។។

ប្រធានាធិបតីតាហ្ស៊ីគីស្ថានដែលដឹកនាំ២៦ឆ្នាំ ឈ្នះឆ្នោតអាណត្តិ៧ឆ្នាំទៀត!!

ប្រទេស តាហ្ស៊ីគីស្ថាន បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃទី ១១ ខែតុលា។ អ្នកចេញទៅបោះឆ្នោតមាន ៨៥ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុប៤,២លាននាក់។ គណៈកម្មាការរៀបចំការបោះឆ្នោតតាហ្ស៊ីគីស្ថាន បានស្រង់លទ្ធផលឆ្នោតបឋម ដោយបង្ហាញថា លោក Emomali Rahmon ទទួលសំឡេងបោះឆ្នោតគាំទ្ររហូតដល់ជាង៩០ភាគរយ ហើយជាមួយលទ្ធផលនេះ លោក នឹងបន្តដឹកនាំក្នុងអាណត្តិ៧ឆ្នាំថ្មី។ ក្នុងបោះឆ្នោតនេះ លោក Rahmon មកពីគណបក្សប្រជាធិបតេយ្យរបស់ប្រជាជន ដែលជាបក្សកាន់អំណាច បានផ្ដួលគូប្រជែង៤នាក់ផ្សេងទៀត តែគ្មានបក្សប្រឆាំងណាមួយមានកម្លាំងស្មើបក្សលោកសោះ។ ទោះបីឈ្នះឆ្នោតឡើងវិញ រដ្ឋាភិបាលអាណត្តិថ្មីរបស់លោកប្រធានាធិបតី Rahmon នឹងប្រឈមមុខដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ-១៩ ខណៈពលរដ្ឋតាហ្ស៊ីគីស្ថានមួយលាននាក់ កំពុងបម្រើការនៅក្រៅប្រទេស ជាពិសេស រុស្ស៊ី។ ភាគច្រើននៃអ្នកបោះឆ្នោតនៅរដ្ឋធានី ឌូស្ហាន់បេ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP...

COVID-19៖ ប្រេ​ស៊ី​ល នឹង​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ខ្លះ​ចូល​កីឡដ្ឋាន​បាល់ទាត់​វិញ​!

ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បានចេញ​សេចក្តីប្រកាស​ខ្លី​ថា រឿង​ដែល​សំខាន់បំផុត​ដំបូង​គឺ​ត្រូវ​ឲ្យ​មាន​អ្នកគាំទ្រ​ត្រឹម ៣០ ភាគរយ​នៃ​ចំនួន​កៅអី​សរុប​ក្នុង​កីឡដ្ឋាន​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ស្ថានភាព​ល្អប្រសើរ​ជាង​នេះ នឹង​បន្ថែម​លើស​នេះ​ទៀត​ប្រសិនបើ​ចាំបាច់​។ ដូច្នេះ​មានន័យថា ប្រេ​ស៊ី​ល​នឹង​អនុញ្ញាត​ឲ្យ​មាន​ចំនួន​អ្នកគាំទ្រ​ប្រមាណ​២៥០០០ នាក់​នៅក្នុង​កីឡាដ្ឋាន Maracana ក្នុង​ក្រុង Rio de Janeiro ប៉ុណ្ណោះ​។​ ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការសម្រេចចិត្ត​បែបនេះ កើតឡើង​បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (BFC) បាន​ស្នើសុំ​មន្ត្រី​សុខាភិបាល​សម្រេច​លើ​សំណើ​របស់​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​វិលត្រឡប់​ទៅកាន់​ទីលាន​ដែល​បាន​បិទ​អស់​រយៈពេល​៦​ខែ​មកហើយ​នោះ​។ កម្មវិធី​ប្រកួត​បាល់ទាត់​ស្ទើ​ពេញ​ពិភពលោក​បាន​ផ្អាក​តាំងពី​ខែមីនា ស្របពេល​ការរីក​រាលដាល​ជំងឺ COVID-19 កំពុង​កើនឡើង​ខ្លាំង​។​ ​យ៉ាងណាក៏ដោយ បើ​ទោះ​មានការ​អនុញ្ញាត​ដូច្នេះ​ក្តី តែ​ទីក្រុង​ខ្លះ​ដូចជា Belo Horizonte បាន បដិសេធ​ការវិលត្រឡប់​របស់​អ្នកគាំទ្រ​នេះ ដ្បិត​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​ច្រើន​នៅឡើយ​។​ ​មកទល់ពេលនេះ...

ល្បី​កញ្ញា យូរី ត្រៀម​​ចាកចេញ​​​​ពី​ផលិតកម្ម​​សាន់ដេ!!

ភ្នំពេញ៖ ពេល​ថ្មីៗ​នេះ ស្រាប់​តែ​​​លេច​ឮ​នូវ​ដំណឹង​រហៀងៗ​ថា​ តារា​ចម្រៀង​ស្រី​សាច់​សខ្ចី​កញ្ញា យូរី ត្រៀម​ចាកចេញ​ពី​ទ្រនំ​​ចាស់​សាន់ដេ​ ដែល​ខ្លួន​បាន​​ជ្រក​កោន ​៥ ឆ្នាំ តែ​នៅ​​មិន​ទាន់​បាន​បង្ហើប​តម្រុយ​ទ្រនំ​ថ្មី​នៅ​ឡើយ​នោះ​​ទេ។​​ មើល​ទៅ​ដំណើរ​នៅ​លើ​វិថី​សិល្បៈ​​​​របស់​កញ្ញា សេន យូរី ហាក់​នៅ​​ស្រពេច​ស្រពិល​​​​ត្រង់​ថា តើ​នាង​សម្រេច​ចិត្ត​នៅ​ច្រៀង​បន្ត​ក្នុង​ផលិតកម្ម​សាន់ដេ តទៀត ឬ​ក៏​​ចង់​ទៅ​ផលិតកម្ម​ផ្សេង​នោះ​ទេ​ ខណៈ​កុងត្រា​របស់​នាង​​​អស់​សុពលភាព​​​​តាំង​​ពី​ខែ​កក្កដា កន្លង​មក​ម្ល៉េះ​។​ អ្វី​​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​​​​​កញ្ញា យូរី ​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ Rock និង សាន់ដេ​សុទ្ធតែ​មាន​​​ចុះ​កុងត្រា​ដូច​គ្នា​ ហើយ​​​ក្រោយ​ពី​ផុត​កុងត្រា​ម្តងៗ គេ​តែង​​តែ​ឃើញ​នាង​ចង់​សម្រាក​​​មួយ​​រយៈសិន​ យូរ​បំផុត​ត្រឹម​ ២-៣ ខែ នាង​ក៏​ព្រលយ​​ឲ្យ​​ដឹង​​ពី​ទ្រនំ​ថ្មី​​​នៅ​ផលិតកម្ម​ណា​ជា​មិន​ខាន​។ ក្រៅ​ពី​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​​​​ច្បាស់​ថា នៅ​ជា​តារា​ចម្រៀង​សាន់ដេ​ ទៀត​ ឬ​នឹង​ក្លាយ​​ជា​សមាជិក​ផលិតកម្ម​​ថ្មី​​​នោះ​​​កញ្ញា​ យូរី...

លោក អ៊ូ វណ្ណឌី យក​បន្លាស់​ឡាន​-​ម៉ូតូ​ដែល​គេ​បោះចោល ច្នៃ​ជា​រូប​សត្វ និង​វត្ថុ​នានា​ដ៏​ទាក់ទាញ!

ភ្នំពេញ​៖ លោក អ៊ូ វណ្ណឌី គឺជា​សិល្បករ​សហ​សម័យ​ដែលមាន​ជំនាញ​ដ៏​កម្រ​មួយរូប​នៅ​កម្ពុជា លោក បាន​យក​គ្រឿងបន្លាស់​ឡាន​-​ម៉ូតូ និង​ដែក​ចាស់ៗ និង​ខ្លះ​គេ​បោះចោល ច្នៃ​ជា​រូបចម្លាក់​សត្វ​នានា និង​វត្ថុ​ប្រើប្រាស់ ដ៏​ប្លែក និង​ទាក់ទាញ​បាន​ប្រមាណ​៤០ រួចមកហើយ​រួមមាន រូប​ហនុមាន គោព្រៃ នង្គ័ល របាំ​ត្រុដិ និង​រូប​ដំរី​ជាដើម​។ សិល្បករ​សហ​សម័យ​រូបនេះ បានឱ្យដឹងថា គោលដៅ​នៃ​ការច្នៃ​រូបចម្លាក់​ដ៏​ប្លែក​នេះ ព្រោះ​លោក​ចង់យក​របស់គេ​បោះចោល ច្នៃ​ទៅជា​របស់​ដែលមាន​តម្លៃ និង​ជួយ​ថែរក្សា​បរិស្ថាន​។ លោក​បន្ថែមថា ដ្បិត​រូបចម្លាក់​ទាំងនេះ ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន​ច្រើន​ក៏ពិតមែន តែ​មិនសូវមាន​ទីផ្សារ​ប៉ុន្មាន​ទេ ហើយ​នាបច្ចុប្បន្ន ទាល់​តែមាន​ការបញ្ជាទិញ ទើប​លោក​ច្នៃ ព្រោះ​ត្រូវ​ចំណាយ​ថវិកា...

មិនមែនមានតែSelena Gomez ឯណា! George Clooneyនិង ភរិយា ក៏បានបរិច្ចាគប្រាក់ដល់ប្រទេសលីបង់ដែរចំនួន..!

មិនមែនមានតែSelena Gomez ឯណា! George Clooneyនិង ភរិយា ក៏បានបរិច្ចាគប្រាក់ដល់ប្រទេសលីបង់ដែរចំនួន..!បរទេស៖ កាលពីពេលថ្មីៗនេះ តារាសម្តែង George Clooneyនិង ភរិយាឈ្មោះ Amal Clooney បានបរិច្ចាកប្រាក់រហូតដល់១០០,០០០ ដុល្លារ ដល់ប្រទេសលីបង់ ដែលកំពុងតែរងការខូចខាតខ្លាំង ដោយសារតែមានករណីផ្ទុះដ៏កក្រើកនៅក្នុងទីក្រុង Beirut ប្រទេសលីបង់ ដែលបណ្តាលឱ្យមនុស្ស បានស្លាប់និងរងរបួសរាប់ពាន់នាក់។ ដោយឡែកតារាប្រុសស្រីជាប្រពន្ធមួយគូនេះ បានសម្តែងនូវសេចក្តីសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះជាពន់ពេក ដោយពួកគេបានចំណាយលុយផ្ទាល់ខ្លួនសរុប១០០,០០០ ដុល្លារ ទៅលើកម្មវិធីសប្បុរសធម៌៣ផ្សេងៗគ្នារបស់ប្រទេសលីបង់ផងដែរ។ ក្រោយពីបានឃើញដូច្នេះហ្វេនជាច្រើន បានសម្តែងពីសេចក្តីរំភើបត្រេកអរចំពោះ ប្រជាជនលីបង់ផងដែរ ដែលមានអ្នកជួយជាបន្តបន្ទាប់ដល់ប្រទេសមួយនេះ ដែលកំពុងតែរងការខូចខាតយ៉ាងសម្បើម។ជាចុងក្រោម George Clooneyនិង Amal...

កាត់ចិត្តទៅស្រីៗ!តារាសម្ដែង Guzbel​ គ្រោងរៀបការជាមួយគូស្នេហ៍ភេទដូចគ្នាហើយ!

ថៃ៖ ត្រលប់ទៅកាន់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់កាលពីដើមឆ្នាំកន្លងមក តារាសម្តែងវ័យក្មេងលោក Gusbel Peerakorn បានបង្ហោះរូបភាព បង្ហាញមុខមាត់ គូស្នេហ៍ដែលជា បុរសដូចគ្នា ដោយទន្ទឹមនឹងការប្រកាសពីក្តីស្រឡាញ់នេះផងដែរ បានធ្វើឲ្យហ្វេនៗរបស់លោកផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រកាសមួយនេះ។ ជាក់ស្តែង ដោយកាលពីថ្មីៗនេះ តារាសម្តែងវ័យក្មេងនេះ បានបង្កើតការស្រឡាំងកាំងម្តងទៀត ដោយនៅលើអ៊ីនស្តារក្រាមបានចែករំលែក រូបភាពមិត្តប្រុសរបស់លោក ដែលបានរស់នៅ ទីក្រុងញូយ៉កនោះ សុំរៀបការ។ លើសពីនេះទៅទៀត រូបភាពដែលកំពុងពាក់ចិញ្ចៀននៅម្រាមដៃខាងឆ្វេងរបស់លោក ដោយដៃម្ខាងទៀតជាអ្នកកាន់ ដែលដឹងច្បាស់ថាជាមិត្តប្រុសរបស់គាត់ ជាមួយ captionថា «រូបភាពបានបញ្ជាក់ដោយខ្លួនឯង»។ក្រោយឃើញបែបនេះហើយ មានមហាជនជាច្រើន ជាពិសេសហ្វេន ចូលបញ្ចេញមតិជាហូរហែរ ដែលបានសម្តែងការត្រេតអរ និងចូលរួម អបអរសារទរ ដល់អ្នកទាំងពីរផងដែរ៕សូមទស្សនារូបខាងក្រោម៖ ប្រភព៖khmerload